ស្ត្រីវៀតណាមម្នាក់មានដុំសាច់រាប់ពាន់ដុះពេញរាងកាយ
lookandcomment
|
Friday, December 16, 2011
|
ថាច់ ធីសាលី ជាស្ត្រីវ័យ ៣៥ ឆ្នាំម្នាក់មកពីភូមិដាច់ស្រយាលតូចមួយក្នុងខេត្តសុកត្រាងប្រទេសវៀតណាមកំពុងតែរស់នៅជាមួយនឹងភាពឈឺចាប់ខ្លោចផ្សាបំផុតដោយសារដុំ សាច់តូចៗរាប់ពាន់ដែលគ្របដណ្តប់លើរាងកាយរបស់គាត់ស្ទើរតែគ្រប់ទីកន្លែងទាំងអស់ ។ កាសែត Tuoi Tre បានរាយការណ៍ថា រាងកាយរបស់លោកស្រីគឺពោរពេញទៅដោយដុំសាច់រាប់ពាន់ ដោយដុំសាច់ខ្លះគឺតូចៗដូចជារោគមុន និង ខ្លះទៀតដូចជាក្រូចឆ្មារ និង ក្រូចពោធិ៍សាត់អ៊ីចឹង ។
ដុំសាច់ទាំងនោះបានដុះនៅលើជើង ដងខ្លួន ដៃ និង មុខរបស់គាត់ និង រីករាលដាលសូម្បីតែនៅលើច្រមុះ និង គ្របដណ្តប់លើភ្នែករបស់គាត់ផងដែរ ។
នាងធីសាលីរស់នៅក្នុងជីវិតមួយដែលមានការឈឺចាប់បំផុតរកអ្វីប្រៀបផ្ទឹមពុំបានឡើយដែលស្ទើរតែខ្វាក់ភ្នែកមើលអ្វីពុំឃើញទៅហើយ ដោយសារតែដុំសាច់ដែលបាន ដុះបិទបាំងភ្នែករបស់ខ្លួន និង រស់នៅក្នុងភាពឈឺផ្សាស្ទើរគ្រប់វិនាទីដែលធ្វើឲ្យលោកស្រីមិនអាចធ្វើចលនាអ្វីបានទាំងអស់។ម្តាយឈ្មោះ ថាច់ ធីសាផៃ បាននិយាយថា សាលីដែលមកពីគ្រួសារក្រីក្រក្នុងភូមិង៉ាងរ៉ូតូចមួយ ស្ថិតក្នុងទីប្រជុំជន ត្រានដេ ពេលកើតមកមានសភាពធម្មតានោះទេ។
ស្ត្រីជាម្តាយនិយាយទៀតថា ‹នៅពេលដែលនាងកើតមកគឺមើលទៅធម្មតាដូចកូន៧នាក់ផ្សេងទៀតរបស់គាត់ផងដែរ ។ ប៉ុន្តែនៅពេលនាងមានអាយុ ១ ខួប ស្រាប់តែស្នាម តូចៗចាប់ផ្តើមចេញនៅលើខ្នងរបស់នាងដែលមើលទៅដូចជាប្រជ្រុយ›។
គាត់បន្ថែមទៀតថា ដុំសាច់ទាំងនោះបានរីករាលដាលខ្លាំងឡើងអស់ជាច្រើនឆ្នាំមកហើយ ហើយឥឡូវនេះវាបានគ្របដណ្តប់ពេញខ្លួនប្រាណរបស់នាងទៅហើយ។
ដុំពកទាំងនោះបានពង្រីកខ្លួនទ្វេដង និង លូតលាស់ធំទៅៗនៅពេលនាងសាលីកាន់តែមានវ័យធំឡើង ហើយឥឡូវនេះនាងត្រូវតែរស់នៅពឹងផ្អែកលើម្តាយចំណាស់ ៦៣ឆ្នាំដើម្បី ជួយក្នុងគ្រប់សកម្មភាពទាំងអស់ ។
លោកយាយផៃនិយាយថា គ្រួសារគាត់គ្មានលុយដើម្បីឲ្យពេទ្យព្យាបាលឲ្យនាងសាលីនោះទេ ដូច្នេះគាត់មានតែទ្រាំរស់នៅជាមួយកូនរបស់គាត់ជារៀងរហូតជាមួយនឹងដុំសាច់ ដែលចេះតែកើនឡើងឥតឈប់ឈរ ។
ឪពុករបស់នាងសាលីឈ្មោះថាច់ ថែវវ័យ ៦៣ឆ្នាំ គឺជាអ្នករកស៊ីចិញ្ចឹមគ្រួសារតែម្នាក់គត់សម្រាប់គ្រួសារដែលមានសមាជិក ៩ នាក់ ប៉ុន្តែរកប្រាក់ចំណូលបានតែ ១ ទៅ ២ ដុល្លារតែប៉ុណ្ណោះក្នុងមួយថ្ងៃដោយការចាប់ត្រី និង ខ្យង ឬ ធ្វើការស៊ីឈ្នួលឲ្យគេ ៕
Filed Under:
ប្លែកៗ
