របូតអាវទ្រនាប់ដោយសារពិធីការិនីកម្មវិធីប្រគល់រង្វាន់ បានជាន់លើរ៉ូប"ដោយចៃដន្យ"
lookandcomment
|
Friday, December 16, 2011
|
តួសម្តែងជនជាតិចិន ស៊ុន ហ្វេហ្វេ បានរកឃើញភាពល្បីល្បាញជាអន្តរជាតិនោះដោយគ្រាន់តែបង្ហាញចង្អូរដើមទ្រូងបន្តិច។ថ្វីបើ ជាការក្រៀមក្រំសម្រាប់តារាទូរទស្សន៍រូបនេះ តែការបញ្ចេញដោះរបស់នាង គឺជាការកើតឡើងដោយសារតែកំហុសឆ្គងក្នុងការស្លៀកពាក់បង្ហាញខ្លួនលើកម្រាលព្រំក្រហមដែលធ្វើឲ្យមានភាពអាម៉ាស់មួយ។
ស៊ុន មើលទៅគួរឲ្យទាក់ទាញយ៉ាងខ្លាំង នៅក្នុងសម្លៀកបំពាក់រ៉ូបសវែងហួសកម្រាលឥដ្ឋ ខណៈដែលនាងឈរថតរូបក្នុងពិធីប្រគល់រង្វាន់ Esquire Awards ក្នុងទីក្រុងប៉េកាំង។ប៉ុន្តែ ខណៈពេលដែលនាងបែរមុខដើម្បីចូលទៅក្នុងបន្ទប់វិញ ពិធីការិនី ហ្វាង លីង បានទាញរ៉ូបរបស់តួសម្តែងស្រីនេះចុះ "ដោយចៃដន្យ" ដោយជាន់ពីលើខ្សែក្រវាត់រ៉ូបខាងមុខ។
ដោយសំណាងល្អ ស៊ុន បានពាក់អាវទ្រនាប់ពណ៌សាច់ពីក្រោមរ៉ូបរបស់នាង ហើយអង្គរក្សម្នាក់បានប្រញាប់រួសរាន់បិទបាំងភាពអៀនខ្មាស់របស់ ស៊ុន នៅពីក្រោយក្រណាត់ពណ៌ប្រផេះមួយយ៉ាងធំ។
វេបសាយភាសាអង់គ្លេសក្នុងស្រុកShanghaiist.com បានចោទជាសំណួរអំពីធាតុពិតនៃដំណើរខុសឆ្គងនេះ។
វេបសាយសរសេរថា "ការលេងកំប្លែងនៃគ្នីគ្នារបស់ ស៊ុន និងរូបនាង នាំមកនូវភាពភ្ញាក់ផ្អើលបែបធ្វើពើដ៏អន់ រួមជាមួយនឹងការសម្តែងភាពភ្ញាក់ផ្អើលបែបបំភ្លៃលើផ្ទៃមុខរបស់ ហ្វេង បានធ្វើឲ្យយើងមានចំណាប់អារម្មណ៍ថា រឿងទាំងអស់ជាសកម្មភាពធ្វើឲ្យមានការភ្ញាក់ផ្អើលជាសាធារណៈដែលបានគ្រោងទុកជាមុន"។
លើសពីនេះ រឿងនេះគ្រាន់តែស្ថិតនៅក្នុងស៊េរីចុងក្រោយបង្អស់នៃតួសម្តែងចិន ដែលបង្កើនការចាប់អារម្មណ៍ទៅលើដើមទ្រូង ជាជាងជំនាញសម្តែងរបស់ពួកគេ។
តួប្រុស ចច ក្លូនី, ហារីសុន ហ្វដ និងប្រ៊ែតភីត ទាំងអស់គ្នាសុទ្ធតែធ្លាប់បានឈានជំហានជើងជាន់រ៉ូបរបស់ដៃគូស្រីជាហេតុនាំអោយមានការភ្ញាក់ផ្អើលផងដែរ៕
