top menu
1:ប៉ូលិសម្នាក់កាលពីល្ងាចថ្ងៃអង្គារបានឡើងថ្លែងទៅហ្វូងបាតុករអាវក្រហមនិងចោទរដ្ឋាភិបាលថាបំផ្លាញសេចក្តីថ្លៃថ្នូររបស់ប៉ូលិស 2:ព្រះអង្គម្ចាស់Akishino របស់ជប៉ុនបានលុបចោលផែនការមកទស្សនាថៃដោយសារជម្លោះនយោបាយថៃ 3: ឡាវចេញការព្រមានកុំអោយពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅថៃ ជាពិសេសក្រុងបាងកក
  • ពត៌មានជាតិ

  • ពត៌មានអន្តរជាតិ

  • វីឌេអូ

  • បច្ចេកវិទ្យា

  • យានយន្ត

  • ប្លែកៗ

  • ជីវិតនិងការរស់នៅ

លទ្ធផល​ប្រដាល់ សង្វៀន TV3 និង​TV5

ភ្នំពេញ: សរ សី អ្នក​ប្រដាល់​មកពី​ក្លឹប​អេភូ​ថង បាន​បង្ខំ​ឲ្យ ចាន់ រះ ក្លឹប​កងទ័ពជើងទឹក​លើក​ទង់ជ័យ ស ចុះចាញ់​មុន​ស្នូរ​ជួង បញ្ចប់​ទឹក​ទី ៥ ។​

ទឹក​ទី ៤ ចាន់ រះ ត្រូវ​សរ សី វាយ​ឲ្យ​បែក​ឈាម​ក្រោម​ភ្នែក​ឆ្វេង ៤ ថ្នេរ ហើយ​ក៏​ត្រូវ​អជ្ញាកណ្តាល​រាប់ ៨ ម្តងទៀត ។ មល​ដល់​ទឹក​ទី ៥ ដោយ​ដឹងថា​មិន​អាច​តស៊ូ​ជាមួយ​សរ សី បាន​ទៀត​នោះ ចាន់ រះ លើក​ទង់ជ័យ ស ចុះចាញ់​តែម្តង ។​

គេ​នៅ​ចាំបាន​ថា កាលពី​ថ្ងៃ​ទី ២៧ កុម្ភៈ ឃឹម ពេជ្រ​ចិន្តា ក្លឹប​បូរី​នា​ជរាជ ប្រកួត​ចាញ់​ពិន្ទុ កប់ សុវណ្ណ ក្លឹប​តាខ្មៅ​មាន​រិទ្ធ ខេត្តកណ្តាល​ម្តង​ហើយ ។​

ទឹក​ទី ៤ ក្នុងខណៈដែល សុវណ្ណ ដួល ចិន្តា បាន​លោត​បន្ថែម​មួយ​ជង្គង់ បណ្តាល​ឲ្យ សុវណ្ណ សន្លប់​ក្រោក​មិន​រួច ។ ស្ថានភាព​បែប​នេះ អជ្ញាកណ្តាល​មិន​ប្រកាស​លទ្ធផ​លឡើយ ។​

អ៊ឹម ដា​រា ក្លឹប​ក្រសួងការពារជាតិ សងសឹក​យកឈ្នះ​វ៉ោយ សុធន ក្លឹប​រាជសីហ៍ ខេត្ត​បន្ទាយមានជ័យ​ឈ្នះ​ពិន្ទុ​វិញ ។​

តាមពិត​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ធ្លាប់​ប្រកួត​គ្នា​ជា​ច្រើនលើក​ហើយ ដោយ​មាន​ឈ្នះ មាន​ចាញ់​ទៅវិញទៅមក ដោយ​ពិន្ទុ​ប៉​ណ្ណោះ ។ ពួកគេ​ប្រកួត​គ្នា​ចុងក្រោយ​នៅ​ថ្ងៃ​ទី ២៦ កុម្ភៈ ដោយ​សុធន ជា​អ្នកឈ្នះ​ពិន្ទុ ដា​រា ។​

​ ​*​សង្វៀន TV5

អ្នក​ ប្រដាល់សេរី​ឈ្មោះ សុខ ចំរើន​ស្រ៊ុន ក្លឹប CMAC បាន​ក្រវីក្បាល​ចុះចាញ់ កន ចន្ថា ក្លឹប​ខេ​ម​បុស្សកី​ឡា​នៅ​ទឹកទី​២ ។​

ពួកគេ​ជា អ្នក​ប្រដាល់​ជើង​ថ្មី ដែល​ប្រកួត​គ្នា ដោយ​មិន​មាន​បទពិសោធន៍​អ្វី​ឡើយ ។ ពួកគេ​វាយប្រហារ​គ្នា​ដោយ​គ្មាន​កលល្បិច​អ្វី​ច្បាស់លាស់​នោះ​ទេ ។​

ទឹក ​ទី ២ ចន្ថា ប្រើ​ជង្គង់​បុក​ចំ​ពោះ ចំរើន​ស្រ៊ុន បណ្តាល​ឲ្យ​ចុក​រមួល ហើយ​បន្ទាប់​ពី​អជ្ញាកណ្តាល​រាប់​ដល់ ៨ និង​បន្ត​ដល់ ១០ គេ​ក៏​លើក​ទង់ជ័យ ស ចុះចាញ់​តែម្តង ។​

ការប្រកួត​រវាង មៀច សុខ​រ៉ា ក្លឹប​បង្ក្រាប​គឿង​ញៀន​ជាមួយ​ខុន ឆៃ​លាង ក្លឹប​កងពលធំ​អន្តរាគមន៍​លេខ ៣ បាន​ធ្វើឲ្យ​អ្នកទស្សនា​ជក់ចិត្ត​យ៉ាងខ្លាំង ។​

ទោះយ៉ាងណា ក៏​នៅ​ចុង​ទឹក​ទី ៥ មៀច សុខ​រ៉ា សន្លប់​ដោយ​សារ​ជង្គង់ ខុន ឆៃ​លាង​ទាល់​តែ​បាន ។​

គេ​នៅ​ចាំបាន​ថា កាលពី​ថ្ងៃ​ទី ២៨ កុម្ភៈ​កន្លង​មក សេក គីម​ផាន ក្លឹប​សឹ​ករង ខេត្តសៀមរាប វ៉ៃ​ឈ្នះ​ពិន្ទុ លួ​ន សុខ​ខេង ក្លឹប​សិង្ហ​កីឡា ។ តែ​កាលពី​ថ្ងៃ​ទី ១៧ មករា​កន្លងមក គីម​ផាន ក៏​ធ្លាប់​ចាញ់​ពិន្ទុ លួ​ន សុខ​ខេង ម្តង​ដែរ ។​

ការប្រកួត​របស់ អ្នក​ប្រ​ដាល់ទាំង ២ រូបនេះ មិនសូវ​ធ្វើឲ្យ​អ្នកទស្សនា​មានការ​រំភើប​នោះ​ទេ ព្រោះ​គេ​វ៉ៃ​ប្រយ័ត្នប្រយែង​ពេក ។ តែ​ទោះ​យ៉ាងណា ក៏​ការ​វ៉ៃ​ចេញ​របស់ គីម​ផាន ចំ​គោលដៅ​បាន​ច្រើន​ជាង​ការ​វ៉ៃ​ចេញ​របស់ សុខ​ខេង ។ បន្ទាប់​ពី​ប្រកួត​ពេញ​ទាំង ៥ ទឹក​នោះ សេក គីម​ផាន ឈ្នះ លួ​ន សុខ​ខេង ដោយ​ពិន្ទុ​ម្តងទៀត ។​

ការប្រកួតរ​វាងជ័យ កុសល ក្លឹប​សិង្ហា​កីឡា ជាមួយ វង្ស ស៊ី​ថៃ ក្លឹប​កងពលតូច​លេខ ៧០ ពួក​គេ​ប្រើ​បច្ចេកទេស​វ៉ៃ​គ្នា​សុទ្ធសាធ ។​

កុសល ដែល​លាក់ប្រវ​ត្តិ​ប្រកួត​នោះ គេ​ថា​ធ្លាប់​ប្រកួត​តែ ៣១ ដង ឈ្នះ ២៦ ដង ចាញ់ ៣ ដង ស្មើ ២ ដង និង​វាយ​គូរ​ប្រកួត​ឲ្យ​សន្លប់ ២០ ដង​ប៉ុណ្ណោះ ។ ឯ​ស៊ី​ថៃ វិញ មិន​លាក់លៀម​ឡើយ គេ​ធ្លាប់​ប្រកួត ១២៨ លើក ឈ្នះ ១០២ លើក ចាញ់ ១៦ លើក ស្មើ ១០ លើក និង​វាយ​គូរ​ប្រកួត ឲ្យ​សន្លប់ ៥៩ លើក ។​

អ្នក​ ប្រដាល់​ទាំង ២ រូបនេះ ព្យាយាម​ប្រើ​ជង្គង់ និង​កែង​ តែ​គេ​ប្រើ​ជើង​និង ​ប្រើ​កណ្តាប់ដៃ និង​ជង្គង់​វាយប្រហារ​គ្នា ទៅវិញទៅមក​យ៉ាង​សាហាវ ។​

ទោះបីយ៉ាងណា ក៏​នៅ​ទឹក​ទី ៥ ពួកគេ​បែក​ចិញ្ចើម​ខ្លាំង​ដូចគ្នា គ្រាន់តែ​កុសល បែក​មុន ហើយ​ស៊ី​ថៃ បែក​ចុង​ទឹក ។​

លទ្ធផល​ចុងក្រោយ​ជ័យ កុសល ឈ្នះ វង្ស ស៊ី​ថៃ ដោយ​ពិន្ទុ ៕


Filed Under
: ,