លក្ខខណ្ឌõរារាំងពេជ្រ សោភាមិនឱ្យចូលរោងការ
lookandcomment
|
Monday, March 15, 2010
|
បើតាមពាក្យចចាមអារាម កាលពីពេលថ្មីៗនេះថា គូដណ្តឹងរបស់នាង ពេជ្រ សោភា បានលុបចោលគម្រោងរៀបមង្គល ការនោះចោលហើយ ព្រោះគេបានបោះបង់ការរត់ការសុំសិទ្ធិជ្រកកោន ស្របច្បាប់សម្រាប់ពេជ្រ សោភា ព្រមទាំងក្រុមគ្រួសារ ដោយសារមានមូលហេតុអ្វីម្យ៉ាង ។
កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ ២០១០ កន្លងមកនេះ អ្នកនាង ពេជ្រ សោភា បានរៀបរាប់ប្រាប់ទស្សនាវដ្តីថា អ្នកនាងគ្មានគម្រោងរៀបការទេ ។ ការចូលរោងការរបស់នាង ងាយបំផុត គឺគ្រាន់តែគូដណ្តឹងរបស់នាងរត់ការសុំសិទ្ធិឱ្យរូបនាង និងឪពុកម្តាយបានចេញទៅរស់នៅបរទេសពេលណា ពិធីរៀបអាពាហ៍ពិពាហ៍នឹងប្រព្រឹត្តឡើងភ្លាមៗនៅពេលនោះដែរ ។
ទោះបីយ៉ាងនេះក្តី នាងពេជ្រ សោភា បានបញ្ជាក់ថា រូបនាង និងគូដណ្តឹងនៅតែមានទំនាក់ទំនងគ្នារាល់ថៃ្ង សាកសួរសុខទុក្ខគ្នាទៅវិញទៅមកតាមទូរស័ព្ទ ប៉ុន្តែគាត់មិនបានមកស្រុកខ្មែរទេ ចាប់តាំងពីថៃ្ងភ្ជាប់ពាក្យរួចមក ព្រោះត្បិតគាត់ជាប់រវល់ការងារច្រើនពេក។ ចំណែករូបនាងក៏មិនបានទៅលេងគាត់ដែរ ដោយសាររាល់ថៃ្ងនេះ នាងជាប់មមាញឹកខ្លាំងណាស់ក្នុងការ ងារសិល្បៈផង និងក្នុងមុខរបរហាង កែសម្ផស្សផង។ ដោយឡែកនាងក៏ជា មនុស្សដែលមិនចូលចិត្តជិះយន្តហោះ ដែរ ។
មជ្ឈដ្ឋានមួយចំនួនបានគិតថា លក្ខខណ្ឌរបស់អ្នកនាង ពេជ្រ សោភា គឺជាចិត្តសាស្ត្រនៃការវាស់ស្ទង់សម្រាប់ គូដណ្តឹងរបស់នាង ។ ទីមួយ បង្ហាញពីទឹកចិត្តដែលអះអាងថា យកនាងធ្វើជា ភរិយានោះមានទំហំប៉ុនណា? មួយទៀត តើគូដណ្តឹងរបស់នាងមានលទ្ធ ភាពក្នុងការធានាយករូបនាងនិងឪពុក ម្តាយនាងទៅរស់នៅសហរដ្ឋអាមេរិក បានឬអត់?
អ្នកនាង ពេជ្រ សោភា បានប្រាប់ ឱ្យដឹងថា សព្វថៃ្ងនេះនាងលែងចាប់ អារម្មណ៍ពីរឿងបានចេញទៅឬមិនបាន ទៅសហរដ្ឋអាមេរិកទៀតហើយ និង ថែមទាំងមិនសួរនាំដល់គូដណ្តឹងរបស់នាង ពីរឿងរ៉ាវនោះផង ត្បិតពេលនេះ អ្នកនាងមិនទាន់ចង់ទៅរស់នៅបរទេស នៅឡើយ ។ ប្រការដែលសំខាន់នា ពេលនេះ គឺនាងនឹងធ្វើការកែលម្អហាង កែសម្ជស្សរបស់នាងជាថ្មីឱ្យកាន់តែមាន សោភ័ណភាព ពិសេសត្រូវបំពាក់នូវ សម្ភារៈ បរិក្ខារថ្មីៗនិងទំនើបជាច្រើនថែមទៀត ឱ្យស្ថិតក្នុងលំដាប់ទាន់សម័យ ដូចគេ ។ អ្នកនាងសោភា បានអះអាងថា គម្រោងចំណាយនៅក្នុងការកែលម្អ ហាងកែសម្ផស្សនោះ ត្រូវប្រើដើមទុនជាច្រើន ដែលប្រាក់ចំណាយទាំងអស់ នោះគឺមិនមែនជារបស់អ្នកណាជួយ ឧបត្ថម្ភទេ វាគឺជាប្រាក់ផ្ទាល់ខ្លួនរបស់ នាងទាំងស្រុង ។
គួររំលឹកថា តារាចម្រៀង ពេជ្រ សោភា នាងមានវ័យ ២៦ឆ្នាំ ។ចំណែក គូដណ្តឹងរបស់នាងមានអាយុ ២៩ឆ្នាំ ។ ពួកគេបានស្គាល់គ្នាតាមរយៈបងប្អូន នាងដែលរស់នៅសហរដ្ឋអាមេរិកជួយណែនាំបានរយៈពេលជិត ២ឆ្នាំ ទើប ឈានដល់ការភ្ជាប់ពាក្យនាថៃ្ងទី១១ ខែ មីនា ឆ្នាំ២០០៩ ហើយរហូតមកដល់ ពេលនេះពួកគេទាំងពីរនៅតែមិនអាចកំណត់បានច្បាស់លាស់ពីថៃ្ងចូលរោង ការនៅឡើយ ដែលទំនងជាបណ្តាល មកពី ôលក្ខខណ្ឌõរបស់នាងពេជ្រ សោភា មានភាពតឹងរ៉ឹងពេក ៕
Filed Under:
សិល្បៈកំសាន្ត