ស៊ូថេបនិយាយយោងដល់ថាក់ស៊ីនអំពីការវាយប្រហារដោយ គ្រាប់M-79កាលពីថ្ងៃចន្ទ
lookandcomment
|
Tuesday, March 16, 2010
|
គ្រាប់M-79ចំនួន៦គ្រាប់ត្រូវគេបាញ់ចូលបន្ទាយកងអនុសេនាធំ ទ័ពជើងគោកទី១ដែលផ្ទះរបស់មេទ័ពជើងគោលឧត្តមសេនីយ៍ អានុពង់ ផាវចិន្តាស្ថិតនៅខាងក្នុងនោះដែរ។
អ្នកឯកទេសយោធា ឧត្តមសេនីយ៍ខាទីយ៉ា សាវ៉ាសឌីពល់ ហៅ សេឌែង ដែលគាំទ្រខាងក្រុមអាវក្រហមបានចេញមកបដិសេធការជាប់ពាក់ព័ន្ធ ណាមួយនៅក្នុងការវាយប្រហារនេះ។
លោកស៊ូថេបបាននិយាយថា រដ្ឋាភិបាលត្រូវបានព្រមានដោយប្រទេសជាច្រើនអំពីអំពើហិង្សានយោបាយ ក្នុងអំឡុងពេលការធ្វើបាតុកម្មរបស់ពួកអាវក្រហម។“ប្រទេសជា សម្ពន្ធមិត្តរបស់យើង រួមមានអាមេរិកបានថតបានការសន្ទនាតាមទូរស័ព្ទរវាងអតីត នាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រាជាមួយពួកមេដឹកនាំក្រុមអាវក្រហម។ពួកគេបានព្រមានយើង អំពីភាពអាចផ្ទុះអំពើហិង្សាដែលបង្កឡើងដោយក្រុមគាំទ្រថាក់ស៊ីន”។
លោកបាននិយាយទៀតថានៅមានក្រុមផ្សេងទៀតពាក់ព័ន្ធនឹងសេឌែង ដែលគាំទ្រថាក់ស៊ីននិងចង់ធ្វើអោយលោកថាក់ស៊ីនសប្បាយចិត្ត។
ក្នុងពេលជាមួយគ្នានាយករដ្ឋមន្ត្រីអាប់ភិស៊ីតបាននិយាយថាលោក ត្រៀមស្តាប់មតិនិងសំណើររបស់ក្រុមអាវក្រហម“តែវាត្រូវតែមិនមែន ជាការទាមទារបែបគំរាម។លោកវីរ៉ា មូស៊ិកខាពង់ ដែលជាមេដឹកនាំអាវក្រហម្មក្នា់ ជាមនុស្សមានការទទួលខុសត្រូវនិងអាចគ្រប់គ្រងបាតុកម្មបានល្អ។ ដូច្នេះខ្ញុំចង់ផ្លាស់ប្តូរទស្សនៈនយោបាយជាមួយគាត់។តែការព្រមព្រៀង ណាមួយត្រូវតែផ្អែកលើបំណងប្រាថ្នារបស់ប្រជាជនទូទាំងប្រទេសមិនមែន គ្រាន់តែរវាងរដ្ឋាភិបាលនិងពួកមេដឹនាំអាវក្រហមទេ”។
លោកអាប់ភិស៊ីតបានបន្ថែមថារដ្ឋាភិបាលនឹងបន្តធ្វើកិច្ចការរបស់ ខ្លួនហើយនៅថ្ងៃអង្គារនេះលោកនឹងទៅភាគខាងជើងដើម្បីត្រួតមើល ស្ថានការណ៍រាំងស្ងួតនៅទីនោះ។
Filed Under:
ដំណឹងថ្មីប្រចាំថ្ងៃ
,
ដំណឹងអន្តរជាតិ