top menu
1:ប៉ូលិសម្នាក់កាលពីល្ងាចថ្ងៃអង្គារបានឡើងថ្លែងទៅហ្វូងបាតុករអាវក្រហមនិងចោទរដ្ឋាភិបាលថាបំផ្លាញសេចក្តីថ្លៃថ្នូររបស់ប៉ូលិស 2:ព្រះអង្គម្ចាស់Akishino របស់ជប៉ុនបានលុបចោលផែនការមកទស្សនាថៃដោយសារជម្លោះនយោបាយថៃ 3: ឡាវចេញការព្រមានកុំអោយពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅថៃ ជាពិសេសក្រុងបាងកក
  • ពត៌មានជាតិ

  • ពត៌មានអន្តរជាតិ

  • វីឌេអូ

  • បច្ចេកវិទ្យា

  • យានយន្ត

  • ប្លែកៗ

  • ជីវិតនិងការរស់នៅ

មន្ត្រីប៉ូលិស​ម្នាក់ បាញ់​សម្លាប់​ខ្លួន សង្ស័យ​មាន​ជម្ងឺ​មើល​មិនជា​

ភ្នំពេញ: មន្ត្រីប៉ូលិស​ម្នាក់ បាន​យក​កាំភ្លើង​បាញ់​សម្លាប់​ខ្លួនឯង កាលពី​ម៉ោង ៣ និង ៤៥ រសៀល​ថ្ងៃ​ទី ១១ មីនា ២០១០ នៅផ្ទះ​របស់​បង ផ្លូវ​បេតុង (​ក្រោយ​វត្ត​ដំពូក​ខ្ពស់​) ក្រុម​៧ ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។​
​មន្ត្រីប៉ូលិស ដែល​ធ្វើ​អត្តឃាត​មានឈ្មោះ ចាយ ភិរម្យ អាយុ ៣៧ ឆ្នាំ មាន​មុខរបរ​ជា​មន្ត្រី​ប៉ូលិស​នាយកដ្ឋាន​បេតិក​ភ័ណ្ឌ​ក្រសួងមហាផ្ទៃ មាន​ប្រពន្ធ​ឈ្មោះ លឹម ស្រ៊ាង អាយុ ៣២ ឆ្នាំ និង​មានកូន ២ នាក់ (​ស្រី​១ នាក់​) ។ គ្រួសារ​សព​និយាយថា ភិរម្យ​បាន​យក​កាំភ្លើង​ខ្លី K54 ភ្ជង់​ចំ​ចង្ការ​ហើយ​បាញ់​ធ្លាយ​ក្បាល​ខាងក្រោយ ស្លាប់​ភ្លាមៗ​នៅលើ​គ្រែ ។ ចំពោះ​កាំភ្លើង​ដែល​ប៉ូលិស​រូប​នេះ យក​មក​បាញ់​ធ្វើអត្តឃាត គឺ​របស់​ថ្លៃ​ឈ្មោះ ប៉ែន សារុន ជា​ប៉េអឹម ខេត្ត​ក្រចេះ ។​
​ប៉ូលិស​បាន​ និយាយថា មុន​កើត ចាយ ភិរម្យ បាន​ឲ្យ​ពេទ្យ​វាស់​ឈាម ព្រោះ​មាន​ជំងឺលើសឈាម បន្ទាប់មក​ក៏​ជួស​ឈាម​ពិនិត្យ ហើយ​នៅ​រសៀល​ថ្ងៃកើតហេតុ គឺជា​ថៃ្ង​ត្រូវ​ទៅ​យក​លទ្ធផល ក៏​ប្រើ​ឲ្យ​ប្រពន្ធ​ទៅ​យក​ជំនួស តែ​ប្រហែលជា​លោក​ដឹង​ពី​លទ្ធផល​នោះ​មុន​ហើយ បាន​ជា​មក​សម្លាប់​ខ្លួន​បែប​នេះ ៕


Filed Under
: