top menu
1:ប៉ូលិសម្នាក់កាលពីល្ងាចថ្ងៃអង្គារបានឡើងថ្លែងទៅហ្វូងបាតុករអាវក្រហមនិងចោទរដ្ឋាភិបាលថាបំផ្លាញសេចក្តីថ្លៃថ្នូររបស់ប៉ូលិស 2:ព្រះអង្គម្ចាស់Akishino របស់ជប៉ុនបានលុបចោលផែនការមកទស្សនាថៃដោយសារជម្លោះនយោបាយថៃ 3: ឡាវចេញការព្រមានកុំអោយពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅថៃ ជាពិសេសក្រុងបាងកក
  • ពត៌មានជាតិ

  • ពត៌មានអន្តរជាតិ

  • វីឌេអូ

  • បច្ចេកវិទ្យា

  • យានយន្ត

  • ប្លែកៗ

  • ជីវិតនិងការរស់នៅ

សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា លើក​ទី​៤ ដើម្បី​ប្រមើ​មើល​ពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្រោយ​វិបត្តិ​ហិរញ្ញវត្ថុ​

ភ្នំពេញ: ក្រុម​អ្នកជំនាញ​សេដ្ឋកិច្ច ជា​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​អភិវឌ្ឍន៍​អន្តរជាតិ សរុប​ប្រហែល ៣០០ នាក់ នឹង​ចូលរួម​ក្នុង​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា លើក​ទី​៤ ដើម្បី​ពិចារណា​លើ​សមិទ្ធិផល និង​អនាគត​របស់​កម្ពុជា ក្រោយ​ពី​វិបត្តិ​សេដ្ឋកិច្ច​។​

​ ​សន្និសីទ ដើម្បី​គាំទ្រ​ដល់​កិច្ចប្រឹងប្រែង​ទប់ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច របស់​រាជរដ្ឋាភិបាល​កម្ពុជា វិស័យ​ឯកជន និង​អ្នកពាក់ព័ន្ធ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ផ្សេងទៀត នឹង​ត្រូវ​ធ្វើឡើង នៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​មីនា ឆ្នាំ​២០១០ នៅ​សណ្ឋាគារ ភ្នំពេញ​។
​ ​អង្គ​សន្និសីទ ដែល​រៀបចំឡើង ដោយ​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ( CDRI ) និង​ធនាគារ ANZ Royal នឹង​ត្រូវ​ផ្តោត​សំខាន់​លើ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ឡើងវិញ ព្រមទាំង​ទស្សនវិស័យ​សម្រាប់​ការកាត់បន្ថយ​ភាពក្រីក្រ និង​ការអភិវឌ្ឍន៍​មាន​ចីរភាព​។
​ ​សេចក្តីប្រកាស​ព័ត៌មាន ក៏​បាន​បន្ថែមថា សន្និសីទ​នេះ ក៏​មាន​គោលបំណង ផ្តោត​ជា​ពិសេស​លើ​វិស័យ​នានា ដែល​ប៉ះពាល់​ដោយសារ​វិបត្តិ​សកលលោក និង​ទស្សនវិស័យ​ផ្សេងៗ ដើម្បី​កំណើន​នាពេល​អនាគត​។​
​ ​សន្និសីទ​នា​ថ្ងៃ​ពុធ ទី​១៧​មីនា នឹង​មាន​បទ​បង្ហាញ​ជាច្រើន ស្តីពី ទិដ្ឋភាព​ផ្សេងៗ ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា សម្រេចបាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ឡើងវិញ និង​ប្រកបដោយ​ចីរភាព ព្រមទាំង​បទ​បង្ហាញ និង​ការពិភាក្សា​ជាច្រើន​ទៀត អំពី​វិស័យ​ជម្រុញ​កំណើន​នានា ដូចជា កសិកម្ម ការអភិវឌ្ឍន៍​ជនបទ ឧស្សាហកម្ម​កំពុង​ផុស​ឡើង ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និង​ទេសចរណ៍​។​
​ ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួម​ថ្លែង​សន្ទរកថា​គន្លឹះ ដើម្បី​បើក​អង្គ​សន្និសីទ នា​ថ្ងៃ​ពុធ ទី​១៧ ខែ​មីនា ឆ្នាំ​២០១០ ក្រោម​ប្រធានបទ ការសម្រេចបាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ឡើងវិញៈ អាទិភាព​ខាង​គោលនយោបាយ និង​សកម្មភាព ដើម្បី​កំណើន និង​ការអភិវឌ្ឍន៍​មាន​ចីរភាព​៕​


Filed Under
: