top menu
1:ប៉ូលិសម្នាក់កាលពីល្ងាចថ្ងៃអង្គារបានឡើងថ្លែងទៅហ្វូងបាតុករអាវក្រហមនិងចោទរដ្ឋាភិបាលថាបំផ្លាញសេចក្តីថ្លៃថ្នូររបស់ប៉ូលិស 2:ព្រះអង្គម្ចាស់Akishino របស់ជប៉ុនបានលុបចោលផែនការមកទស្សនាថៃដោយសារជម្លោះនយោបាយថៃ 3: ឡាវចេញការព្រមានកុំអោយពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅថៃ ជាពិសេសក្រុងបាងកក
  • ពត៌មានជាតិ

  • ពត៌មានអន្តរជាតិ

  • វីឌេអូ

  • បច្ចេកវិទ្យា

  • យានយន្ត

  • ប្លែកៗ

  • ជីវិតនិងការរស់នៅ

ក្រុមហ៊ុន​អាមេរិក​ចុះបញ្ជី​វិនិយោគ​នៅ​កម្ពុជា​ច្រើន តែ​ទុន​វិនិយោគ​តិច​

ភ្នំពេញ: មន្ត្រី​ទូត​អាមេរិក​បានឲ្យដឹងថា មកដល់​ពេល​នេះ​ក្រុមហ៊ុន​អាមេរិក ដែល​បាន​ចុះបញ្ជី​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​មាន​ទាំងអស់​ចំនួន ៦៤៣ ក្រុមហ៊ុន ប៉ុន្តែ​ទុនវិនិយោគ​មាន​ត្រឹមតែ ៧១ លាន​ដុល្លារ ។

​ ​លោក ច​ន ច​ន​សុន (John Johnson) អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅក្នុង​ប្រទេស បាន​ប្រាប់​អ្នកកាសែត​តាមរយៈ​អ៊ី​ម៉ែ​ល កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា កន្លងទៅនេះ​ថា បើ​តាម​ស្ថិតិ​របស់​ក្រសួង​ពាណិជ្ជកម្ម​របស់​កម្ពុជា មាន​ក្រុមហ៊ុន​អាមេរិក​រហូតដល់​ទៅ ៦៧៣ ក្រុមហ៊ុន​បាន​ចុះបញ្ជី ប៉ុន្តែ​បើ​និយាយ​អំពី​ទុន​វិញ គឺ​មាន​ត្រឹមតែ ៧១ លាន​ដុល្លារ​ប៉ុណ្ណោះ ។ លោក​បាន​បញ្ជាក់ថា “​តាំងពី​ឆ្នាំ​១៩៩៤ មក​ក្រុមប្រឹក្សា​អភិ​វឌ្ឈន៍​កម្ពុជា​បាន​ចុះ​បញ្ជីថា ទុន​វិនិយោគ​របស់​អា​មេរិក​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​ប្រហាក់ប្រហែល​ត្រឹមតែ ៧១ លាន​ដុល្លារ​តែប៉ុណ្ណោះ​” ។​

​ ​រហូតមកដល់​ពេលនេះ អ្នកវិនិយោគទុន​ដែល​ធំ​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា គឺ​មាន​ចិន មាន​កូរ៉េខាងត្បូង វៀតណាម ថៃ រុស្សី ជាដើម ។ ប៉ុន្តែ​ប្រទេស​ធំ​ដូច​ជា ជប៉ុន និង​អាមេរិក គឺ​នៅ​មាន​ចំនួន​តិចតួច​បំផុត ។ តាម​ការអះអាង​នៅក្នុង​អ៊ី​ម៉ែ​ល លោក ច​ន សកម្មភាព​ទាក់ទាញ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា នៅ​ប្រឈមមុខ​នឹង​បញ្ហា​មួយចំនួន ដែល​រួមមាន​ដូចជា រឿង​អំពើពុករលួយ​ជាដើម ។

​ ​លោក​បាន​បញ្ជាក់ថា “​កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​របប​សេរី និង​បើកចំហរ​សំ​រាប់ការ បណ្តាក់​ទុន​បរទេស ហើយ​ជា​ផ្លូវការ​តែងតែ​ស្វា​គម​នូវ​ការវិនិយោគទុន​ដោយ​ផ្ទាល់​ពី​បរទេស​ ទាំងឡាយ ហើយ​មក ប៉ុន្តែ​ទោះបីជា​យ៉ាង​ណា​វា​មាន​ឧបសគ្គ​ច្រើន​នៅឡើយ​ដូចជា ពុករលួយ ការិយាល័យ​ធិបតេយ្យ កង្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ និង​តម្លៃ​ថាមពល​ខ្ពស់​ជាដើម​” ។

​ ​ទាក់ទង​នឹង​វិនិយោគ​រវាង​អាមេរិក និង​កម្ពុជា​នេះ​កាលពី​ចុងឆ្នាំ​២០០៩ កន្លងទៅនេះ អាមេរិក​បាន​ប្រកាស​ដ​ក​កម្ពុជា​ចេញពី​បញ្ជីខ្មៅ លើ​ផ្នែក​ពាណិជ្ជកម្ម​របស់​ខ្លួន ហើយ​ក្រោយមក​រដ្ឋាភិបាល​អាមេរិក បាន​សំរេច​អនុញ្ញាត​ឲ្យ​ធនាគារ​នាំចេញ​នាំចូល​អាមេរិក​ផ្តល់​ប្រាក់​កម្ចី​ ដល់​ក្រុមហ៊ុន​អាមេរិក​ទាំងឡាយ ដែល​មាន​បំណង​ចង់​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ។​

​ ​ជុំវិញ​បញ្ហា​នេះ លោក ច​ន បានឲ្យដឹងថា ដំណើរការ​នេះ​គឺ​វា​ត្រូវ​ទាមទារ​ឲ្យមាន​នូវ​ដំណើរការ​ជា​ច្រើន​ដូចជា ការស្វែងរក​ដៃគូ​ជាមួយ​ធនាគារពាណិជ្ជ​ណាមួយ​ជាដើម នៅ​មុន​ពេល​វា​អាច​នឹង​ដំណើរការ​ទៅ​បាន ប៉ុន្តែ​មក​ដល់ពេលនេះ​ខ្ញុំ​ក៏​នៅ​មិនទាន់​ដឹងថា តើ​វា​ដើរ​ទៅ​ដល់​ណា​ហើយ​ដែរ ។​

​ ​កាលពី​ឆ្នាំ ២០០៨ ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​បានឲ្យដឹងថា តម្លៃ​ពាណិជ្ជកម្ម​របស់​កម្ពុជា និង​អាមេរិក​គឺ​មាន​តម្លៃ ២.៦ ពាន់​លាន​ដុល្លារ ។ នៅក្នុង​នោះ​កម្ពុជា​នាំចេញ​ទៅ អាមេរិក​គឺ​មាន​តម្លៃ ២.៤ ពាន់​លាន​ដុល្លារ ហើយ​អាមេរិក​នាំ​ចេញ​មក​កាន់​ប្រទេស​កម្ពុជា​មាន តម្លៃ​ត្រឹមតែ ១៥៤ លាន​ដុល្លារ​តែប៉ុណ្ណោះ ៕


Filed Under
: