ប៉ូលិសខណ្ឌទួលគោក ឃាត់បុរស ៣ នាក់ ពីបទផ្សព្វផ្សាយវីដេអូ និងរូបភាពអាសអាភាស
lookandcomment
|
Tuesday, March 16, 2010
|
ប៉ូលិស និយាយថា ជនជាប់ចោទទី ១-ឈ្មោះ តឹក សូភា អាយុ ២៤ ឆ្នាំ ស្នាក់នៅផ្ទះលេខ 200B ផ្លូវ 138 សង្កាត់ទឹកល្អក់I ទី២-ឈ្មោះ ធិ ធារិទ្ធ អាយុ ៣០ ឆ្នាំ ស្នាក់នៅឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងទី៣-ឈ្មោះ ស៊ឹម អ៊ អាយុ ២៩ ឆ្នាំ ស្នាក់នៅផ្ទះលេខ 687 ផ្លូវ128 សង្កាត់ទឹកល្អក់I ពួកគេទាំង ៣ នាក់ មានមុខរបរបញ្ជូលភ្លេងទូរស័ព្ទ និងបើកអាជីវកម្មអ៊ីនធឺណេត យីហោសន្ធរម៉ុកអ៊ីនធឺណេត ។ ដកហូតបានកុំព្យូទ័រ ៥ កំប្លេ ។
ប៉ូលិសបន្តថា ការចុះឃាត់ខ្លួនបុរសទាំង ៣ នាក់នេះ គឺកំពុងបើកធ្វើអាជីវកម្ម បញ្ជូលភ្លេងទូរស័ព្ទ ឲ្យកូនសិស្ស រួមមានវីដេអូឃ្លីក និងរូបភាពអាសអាភាសជាក់ស្តែងតែម្តង ។ ប៉ូលិសកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕
Filed Under:
ដំណឹងថ្មីប្រចាំថ្ងៃ
,
បទល្មើស ឧក្រិដ្ឋ