top menu
1:ប៉ូលិសម្នាក់កាលពីល្ងាចថ្ងៃអង្គារបានឡើងថ្លែងទៅហ្វូងបាតុករអាវក្រហមនិងចោទរដ្ឋាភិបាលថាបំផ្លាញសេចក្តីថ្លៃថ្នូររបស់ប៉ូលិស 2:ព្រះអង្គម្ចាស់Akishino របស់ជប៉ុនបានលុបចោលផែនការមកទស្សនាថៃដោយសារជម្លោះនយោបាយថៃ 3: ឡាវចេញការព្រមានកុំអោយពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅថៃ ជាពិសេសក្រុងបាងកក
  • ពត៌មានជាតិ

  • ពត៌មានអន្តរជាតិ

  • វីឌេអូ

  • បច្ចេកវិទ្យា

  • យានយន្ត

  • ប្លែកៗ

  • ជីវិតនិងការរស់នៅ

បុក​សិស្ស​វិទ្យាល័យ​ពួក​ស្លាប់​ម្នាក់ ហើយ​រត់​ចោល​ឡាន​ដែល​ក្រឡាប់​

ភ្នំពេញ: ឡាន​ទួរីស​មួយ​គ្រឿង​បាន​បុក​សិស្ស​វិទ្យាល័យ​ពួក​ម្នាក់​ឱ្យ​ស្លាប់​នៅ​ កន្លែងកើតហេតុ ហើយ​តៃកុង​ឡាន​បាន​រត់គេចខ្លួន​បាត់ ។ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​កាលពី​ម៉ោង​៨ និង ៤០​នាទី​ព្រឹក ថ្ងៃទី​១២ ខែ​មីនា ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំហៀង​មុខ​វិទ្យាល័យ​ពួក ប្រមាណ ២០ ម៉ែត្រ ក្នុងភូមិ​ប្រយុទ្ធ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ។

​ ជនរងគ្រោះ​ឈ្មោះ មាន សិទ្ធ ភេទ​ស្រី អាយុ ១៧​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៧ នៃ​វិទ្យាល័យ​ពួក ។ រថយន្ត​បាន​បុក​នាង​ពីក្រោយ​យ៉ាង​ពេញទំហឹង ខណៈពេល​ដែល​រថយន្ត​បើក​ស្រប​ទិស​គ្នា ពី​កើត​ទៅ​លិច ហើយ​យុវតី​រងគ្រោះ​កំពុង​ជិះ​កង់​ចេញពី​សាលា​សំដៅ​ទៅ​គេហដ្ឋាន​របស់​ខ្លួន នៅ​ភូមិ​អូរ​តា​ប្រាក់ ឃុំ​ពួក ស្រុក​ពួក ។​

​ នគរបាល​ស្រុក​ពួក​និយាយថា រថយន្ត​បង្ក​ធុន​ទួរីស​សាំ​យ៉ុង ចំណុះ ១៥ កៅអី ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 2A 0189 បើកបរ​ដោយ​ឈ្មោះ ជួន សុ​ផានិត ភេទ​ប្រុស អាយុ ១៩​ឆ្នាំ បាន​ក្រឡាប់​ផ្ងារជើង​បន្ទាប់ពី​បុក​កូនសិស្ស​ស្លាប់​រួច ។ តាមរយៈ​ឯកសារ​បន្សល់ទុក ប៉ូលិស​ដឹង​ថា តៃកុង​ឡាន​មាន​ទីលំនៅ​ភូមិ​ខ្វៀន សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប ។ មាន​អ្នករួមដំណើរ​ម្នាក់ទៀត មិន​មាន​រងរបួស​អ្វី​ឡើយ ក៏​បាន​គេចខ្លួន​បាត់​ទៅ ។
​សមត្ថកិច្ច​ បញ្ជាក់ថា រថយន្ត​បង្ក​ខាងលើ​បាន​បើក​យ៉ាង​លឿន​ហួស​ល្បឿន​កំណត់ ៕


Filed Under
: