top menu
1:ប៉ូលិសម្នាក់កាលពីល្ងាចថ្ងៃអង្គារបានឡើងថ្លែងទៅហ្វូងបាតុករអាវក្រហមនិងចោទរដ្ឋាភិបាលថាបំផ្លាញសេចក្តីថ្លៃថ្នូររបស់ប៉ូលិស 2:ព្រះអង្គម្ចាស់Akishino របស់ជប៉ុនបានលុបចោលផែនការមកទស្សនាថៃដោយសារជម្លោះនយោបាយថៃ 3: ឡាវចេញការព្រមានកុំអោយពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅថៃ ជាពិសេសក្រុងបាងកក
  • ពត៌មានជាតិ

  • ពត៌មានអន្តរជាតិ

  • វីឌេអូ

  • បច្ចេកវិទ្យា

  • យានយន្ត

  • ប្លែកៗ

  • ជីវិតនិងការរស់នៅ

ដូនជី​ម្នាក់ ចាក់​សាំង​ដុត​សម្លាប់ខ្លួន នៅ​វត្ត​បទុម ជិត​ព្រះបរមរាជវាំង​

ភ្នំពេញ: សាក្សី​បាន​អះអាងថា ដូនជី​ឈ្មោះ ស្រី​តូច អាយុ ៦០ ឆ្នាំ មកពី​ខេត្ត​ពោធិសាត់ បាន​ចាក់​សាំង​ដុត​សម្លាប់ខ្លួន នៅក្នុង​វត្ត​បទុម​វត្តី ជិត​ព្រះបរមរាជវាំង កាលពី​យប់​ម៉ោង​ប្រហែល ៧ និង ៤០ នាទី ថ្ងៃអាទិត្យ ទី​១៤ ខែ​មីនា ឆ្នាំ​២០១០​ ។ ក៏ប៉ុន្តែ​ភ្លាមៗ​នោះ ព្រះសង្ឃ និង​ក្រុមក្មេងវត្ត បាន​ជួយ​ពន្លត់ភ្លើង ហើយ​អាជ្ញាធរបាន​បញ្ជូន​ដូនជី​នោះទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ​។​

​ ​មកទល់​នឹង​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ គេ​មិន​ទាន់​ដឹង​ពី​វាសនា​របស់​ដូនជី​នោះ​នៅឡើយ​ទេ ​។ ប៉ុន្តែ​បើ​តាម​អាជ្ញាធរ​ប៉ូលិសអះអាងថា ដូនជី​នោះមាន​សភាព​ធ្ងន់ធ្ងរ ក្រោយ​ពី​ហេតុការណ៍កាល​ពី​យប់មិញ​ ។​
​ ​គេ​ក៏​មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់ ដែល​នាំ​ឲ្យ​ដូនជីមកពី​ខេត្ត​ពោធិសាត់ ចាក់​សាំង​ដុត​ខ្លួន​នោះ​នៅឡើយ​ទេ ​៕​


Filed Under
: