top menu
1:ប៉ូលិសម្នាក់កាលពីល្ងាចថ្ងៃអង្គារបានឡើងថ្លែងទៅហ្វូងបាតុករអាវក្រហមនិងចោទរដ្ឋាភិបាលថាបំផ្លាញសេចក្តីថ្លៃថ្នូររបស់ប៉ូលិស 2:ព្រះអង្គម្ចាស់Akishino របស់ជប៉ុនបានលុបចោលផែនការមកទស្សនាថៃដោយសារជម្លោះនយោបាយថៃ 3: ឡាវចេញការព្រមានកុំអោយពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅថៃ ជាពិសេសក្រុងបាងកក
  • ពត៌មានជាតិ

  • ពត៌មានអន្តរជាតិ

  • វីឌេអូ

  • បច្ចេកវិទ្យា

  • យានយន្ត

  • ប្លែកៗ

  • ជីវិតនិងការរស់នៅ

បុរស​ម្នាក់​បើករថយន្ត​បុក​ដើម​គគីរ ព្រោះ​ស្រវឹង​

ភ្នំពេញ: បុរស​ម្នាក់​ជា​យោធា​នៅ​អង្គភាព​ ង៧០ បាន​ដឹក​ស្រី​ស្នេហ៍​បើក​បុក​ដើម​គគីរ បណ្តាលឲ្យ​រថយន្ត​ខូច​យ៉ាងដំណំ ប៉ុន្តែ​សំណាងល្អ​អ្នក​ទាំង​២ មិន​រងរបួស​អ្វី​ឡើយ ហើយ​បើ​តាម​ប៉ូលិស​មូលដ្ឋាន​និយាយថា គ្រោះថ្នាក់​បណ្តាលមកពី​ស្រវឹង ។​

​គ្រោះថ្នាក់​ចរាចរ​ដោយ​ឯកឯង​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង ១ និង ៣០ នាទី អធ្រាត្រ ថ្ងៃទី ១៦ មីនា នេះ​នៅ​ចំណុច​រមណីដ្ឋាន​វត្តភ្នំ ប៉ែក​ខាងជើង ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ។​

​ប៉ូលិស​មូលដ្ឋាន​និយាយថា រថយន្ត​បង្ក​ម៉ាក​កាមរី​ឆ្លាម​ ពណ៌​កណ្តុរ​ប្រមេះ ស៊េរី​៩៧ ស្លាក​លេក​ភ្នំពេញ 2L 7974 បើកបរ​ដោយ​ឈ្មោះ​កែវ ហុង ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ ទាហាន​អង្គភាព​ ង៧០ ស្នាក់នៅ​សង្កាត់​កា​កាប ខណ្ឌដង្កោ ។​
​ប៉ូលិស​បន្តថា មុន​កើតហេតុ បុរស​ខាងលើ​នេះ​បើក​រថយន្ត​ដឹក​ស្រី​ស្នេហ៍​ម្នាក់​តាម​ផ្លូវ​លេខ ៤៧ ពី​ជើង ទៅ​ត្បូង​យ៉ាង​លឿន ហើយ​ជ្រុល​ឡើង​ចិញ្ចើមថ្នល់​បុក​ដើម​គគីរ បណ្តាលឲ្យ​ខូច​ផ្នែក​ខាង​មុខ​ធ្ងន់ធ្ងរ ។ ជនរងគ្រោះ​ទាំង​ពីរ​មិន​រងរបួស​អ្វី​ទេ ព្រោះ​បាន​ពោង​សុវត្ថិភាព​ផ្ទុះ​ជួយ​ការពារ ។ មូលហេតុ​ស្រវឹងស្រា ។​

​រថយន្ត​ត្រូវបាន​ប៉ូលិសចរាចរ​ក្រុង​ស្ទូច​យកទៅ​រក្សាទុក​នៅ​សាលាក្រុង ដើម្បី​ផាកពិន័យ​ទ្វេដង ៕


Filed Under
: ,