វៀតណាមដោះលែងជនប្រឆាំងសំខាន់ម្នាក់ចេញពីគុក
lookandcomment
|
Tuesday, March 16, 2010
|
ថាដឺស ង្វឿន វ៉ាន់ លី ត្រូវបានដោះលែងកាលពីថ្ងៃចន្ទ ហើយគេមិនដឹងថាតើបព្វជិតអាយុ៦៣ឆ្នាំរូបនេះនឹងវិលចូលគុកវិញដែរ ឬអត់ក្រោយសុខភាពរបស់គាត់ បានល្អប្រសើរឡើង ។
តែ ក្នុងកិច្ចសម្ភាសកាលពីថ្ងៃចន្ទជាមួយវិទ្យុបារាំង លោក លី បានអំពាវនាវអោយអាជ្ញាធរវៀតណាមដោះលែងលោករៀងរហូត ។ លោកបាននិយាយថា “ ការដាក់ទោសខ្ញុំមិនត្រឹមត្រូវនិងមិនអរ្យធម៌ ។ ខ្ញុំមិនដែលគិតថាខ្លួនឯងជាអ្នកទោស តែជាអ្នកទោសមនសិការ ” ។
ជាសកម្មជនសិទ្ធិមនុស្សយូរយាម្នាក់ លី បានចូលនិងចេញពីគុកនិងការបង្ខាំងអោយនៅតែក្នុងផ្ទះ អស់ពេលរាប់ឆ្នាំដោយសារតែលោក ឃោសនាលទ្ធិប្រជាធិបតេយ្យពហុបក្ស ។
នៅឆ្នាំ២០០៧ លោកត្រូវបានកាត់ទោសអោយជាប់គុក៨ឆ្នាំនិង៥ឆ្នាំ នៅក្នុងការបង្ខាំងអោយនៅក្នុងផ្ទះចំពោះការឃោសនាប្រឆាំងរដ្ឋាភិបាល ។ ក្នុងអំឡុងពេលកាត់ទោសលោកបានស្រែកពាក្យស្លោកប្រឆាំងរដ្ឋាភិបាល និងចោទប្រកាន់មន្ត្រីវៀតណាមថា “ អនុវត្តច្បាប់ព្រៃ ” ។
ក្រុមសិទ្ធិមនុស្សបានស្វាគមន៍ការដោះលែង លី តែបានបញ្ជាក់ថាវៀតណាមនៅឃុំខ្លួនសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ជាច្រើនទៀត ។ ក្នុងប៉ុន្មានខែមកនេះ អាជ្ញាធរបានដាក់គុកសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ១៦នាក់ ។
សូហ្វ៊ី រីឆាតសាន់ នៅក្រុមសិទ្ធិមនុស្ស Human Rights Watch បាននិយាយថា “ តាមរយៈដោះលែងលោកឪពុក លី រដ្ឋាភិបាលវៀតណាមនៅមិនទាន់លុបបំបាត់ប្រវត្តិសិទ្ធិមនុស្ស គួរអោយសោកស្តាយរបស់ខ្លួននៅឡើយទេ ” ។
លី ងាប់មួយចំហៀងខ្លួនតែអាចដើរដោយប្រើឈើច្រត់ ។ លោកបានរងការដាច់សសៃឈាមក្នុងខួរក្បាលកាលពីខែកក្កដានិងវិច្ឆិកា និងមិនអាចដើរអស់ពេលមួយរយៈ ។
កាលពីខែកក្កដា ព្រឹទ្ធសភាអាមេរិក៣៧នាក់ បានបញ្ជូនលិខិតមួយមកអោយប្រធានាធិបតី ង្វៀន មិញ ត្រៀត ដោយស្នើអោយដោះលែង លី ៕
Filed Under:
ដំណឹងថ្មីប្រចាំថ្ងៃ
,
ដំណឹងអន្តរជាតិ