top menu
1:ប៉ូលិសម្នាក់កាលពីល្ងាចថ្ងៃអង្គារបានឡើងថ្លែងទៅហ្វូងបាតុករអាវក្រហមនិងចោទរដ្ឋាភិបាលថាបំផ្លាញសេចក្តីថ្លៃថ្នូររបស់ប៉ូលិស 2:ព្រះអង្គម្ចាស់Akishino របស់ជប៉ុនបានលុបចោលផែនការមកទស្សនាថៃដោយសារជម្លោះនយោបាយថៃ 3: ឡាវចេញការព្រមានកុំអោយពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅថៃ ជាពិសេសក្រុងបាងកក
  • ពត៌មានជាតិ

  • ពត៌មានអន្តរជាតិ

  • វីឌេអូ

  • បច្ចេកវិទ្យា

  • យានយន្ត

  • ប្លែកៗ

  • ជីវិតនិងការរស់នៅ

យោធា​ថៃ​អះអាង​ថា​វត្ត​មាន​យោធា​យ៉ាងច្រើន​ក្នុង​ក្រុង​ ដើម្បី​រក្សា​សន្តិភាព មិនមែន​រដ្ឋប្រហារ​ទេ​


​របាយការណ៍​សារព័ត៌មាន ដែល​និយាយថា នឹង​មាន​រដ្ឋប្រហារ​យោធា​មួយ នៅ​មុន​ថ្ងៃ​ពួក​អាវ​ក្រហម​ធ្វើបាតុកម្ម “ ផ្តាច់​ព្រាត់ ” នា​ថ្ងៃ​អាទិត្យ​នេះ គ្រាន់​តែ​ពាក្យ​ច​ចាម​រ៉ា​ម ។
​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ស្តីទី​លោក ផានិត​តាន់ វ៉ាត​តា​ណា​យ៉ាខ​ន បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា “ រដ្ឋាភិបាល​បាន ឆែក​មើល​ព័ត៌មាន​និង​បាន​រកឃើញថា វា​គ្មាន​ហេតុផល ។ នៅពេល​សភាពការណ៍ មិនធម្មតា​កើតឡើង តែង​មាន​ពាក្យ​ចចាមអារ៉ាម​ដូច្នេះ ” ។​
​លោក​បាន​និយាយថា ពាក្យ​ចចាមអារ៉ាម​នេះ ត្រូវ​គេ​បំផុស​យ៉ាង​សុសសាយ​ជាពិសេស នៅពេល​ប្រជាជន​ឃើញ​ទាហាន ចល័ត​ចេញចូល​បន្ទាយ ដើម្បី​រក្សា​សន្តិភាព និង​សណ្តាប់ធ្នាប់​ក្រោម​ច្បាប់​សន្តិសុខ​ផ្ទៃក្នុង ។​
​ឧត្តមសេនីយ៍ទោ ឌិ​ត​ថា​ផន សា​សា​ស្មី​ត អ្នកនាំពាក្យ​បញ្ជាការ ប្រតិបត្តិការ​សន្តិសុខ​ផ្ទៃក្នុង បាន​និយាយថា តាំងពី​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍ យោធា​បាន​បង្កើត​ចំណុច​ឆែកឆេរ នៅក្នុង​ក្រុង​បាងកក​និង​នៅ​ខេត្ត​ជិតៗ​នោះ ចំនួន​៧​ទៀត​នៅពេល​ថ្ងៃ​អនុវត្ត​ច្បាប់ សន្តិសុខ​ផ្ទៃក្នុង​បានចាប់ផ្តើម ហើយ​សភាពការណ៍​ធម្ម​តា​ទេ ។​
​ទាហាន​ក៏​នឹង​ត្រូវ​ដាក់​ពង្រាយ នៅពេល​ក្រោយមក​ទៀត នៅ​បណ្តា​ខេត្ត​ជិតៗ ទីក្រុង​បាងកក​ជាពិសេស​នៅ​តាម​ផ្លូវ ឆ្ពោះ​មក​កាន់​ទីក្រុង​បាងកក​ក្នុងពេល ពួក​អាវ​ក្រហម​ចាប់ផ្តើម ធ្វើដំណើរ​ចូល​មក​ធ្វើ​មហា​បាតុកម្ម នៅ​កណ្តាល​ក្រុង​បាងកក ។​
​ឧត្តមសេនីយ ឌិ​ត​ថា​ផន នៅតែ​និយាយ​ថា យោធា​នឹងមិន​ឆ្លៀត​ឱកាស​ធ្វើ​រដ្ឋប្រហារ ដូច​ពាក្យ​ចចាមអារ៉ាម​ទេ ។ “ វត្តមាន​យោធា យ៉ាងច្រើន​នៅក្នុង​ក្រុង និង​ខេត្ត​៧​ទៀត គឺ​ដើម្បី​រក្សា​សន្តិភាព មិនមែន​ដើម្បី​ធ្វើ​រដ្ឋប្រហារ​ទេ ” ។​
​ក្នុងពេល​ជាមួយគ្នា អាជ្ញាធរ​អាកាសយានដ្ឋាន​ធំ របស់​ថៃ​ដែល​ត្រូវបាន​បាតុករ ចូល​កាន់កាប់​កាលពី ឆ្នាំ​២០០៨ បាន​និយាយថា ខ្លួន​បាន​ធ្វើ​ផែនការ​គ្រាអាសន្ន​មួយ សំរាប់​ការប្រឆាំង​តវ៉ា នៅ​ចុង​សប្តាហ៍​នេះ នៅពេល​អតីត​នាយករដ្ឋមន្ត្រី​លោក ថាក់ស៊ីន អំពាវនាវ​អោយ​អ្នកគាំទ្រ ចូលរួម​ការជួបជុំ​ប្រឆាំង​តវ៉ា​នេះ ។​
​អាជ្ញាធរ​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ បាន​និយាយថា ផែនការ​នេះ​ដើម្បី ដោះស្រាយ​ជាមួយ​ការរំខាន​ដល់ ការធ្វើ​ដំណើរ​ឬ​ការបិទ​ខ្ទប់ ដែល​អាច​កើតមាន ចាប់ពី​ថ្ងៃ​១១​ដល់​២៣​មីនា ។​
​ចំណែក​ក្រសួង​គមនាគមន៍​ក៏បាន ចាត់​វិធា​នា​ការ​ដើម្បី​ធានា​ថា អ្នកធ្វើ​ដំណើរ​អាច​ប្រើ​ស្ថានីយ​រថយន្តក្រុង និង​អាកាសយានដ្ឋាន​នៅ​ទូទាំង​ប្រទេស​ដូច​ធម្មតា នៅក្នុង​អំឡុង​ពេល​បាតុកម្ម​នេះ ។ ពួក​មេដឹកនាំ​អាវ​ក្រហម​កាលពី​ថ្ងៃ​ពុធ បាន​ប្តេជ្ញា​ប្រមូល​បាតុករ អោយ​បាន​មួយ​លាន​នាក់ ដើម្បី​ទម្លាក់​រដ្ឋាភិបាល ។​
​ចា​ទូ​ផន ប្រូ​មផាន បាន​ប្រាប់​សន្និសីទកាសែត​ថា ពួក​អាវ​ក្រហម​ត្រូវ​បាន​ណែនាំ អោយ​ដើរ​ឬ​បុក​ទំ​លុះ​របាំង​ឆែកឆេរ តាម​ផ្លូវ​ដើម្បី​ធ្វើយ៉ាងណា​អោយ​ចូលមក​ដល់​ទីក្រុង​បាងកក​និង​ថា ប៉ូលិស​និង​ទាហាន​ដែល​ឃាត់​ពួក​អាវ​ក្រហម មិន​អោយ​ចូល​ក្រុង​នឹង​ខុសច្បាប់ ។​
​ការប្រឆាំង​តវ៉ា​នៅ​ចុង​សប្តាហ៍​នេះ កើតឡើង​ពីរ​សប្តាហ៍​ក្រោយ​តុលាការ​កំពូល​ថៃ បាន​រឹបអូស​ទ្រព្យសម្បត្តិ​១.៤០០ ដុល្លារ​របស់​លោក ថាក់ស៊ីន ក្នុងចំណោម​ទ្រព្យ​២.៣០០​លាន​ដុល្លារ របស់​គ្រួសារ​លោក ដែល​ត្រូវ​គេ​បង្កក​ទុក​តាំងពី ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​២០០៦ ៕


Filed Under
: