top menu
1:ប៉ូលិសម្នាក់កាលពីល្ងាចថ្ងៃអង្គារបានឡើងថ្លែងទៅហ្វូងបាតុករអាវក្រហមនិងចោទរដ្ឋាភិបាលថាបំផ្លាញសេចក្តីថ្លៃថ្នូររបស់ប៉ូលិស 2:ព្រះអង្គម្ចាស់Akishino របស់ជប៉ុនបានលុបចោលផែនការមកទស្សនាថៃដោយសារជម្លោះនយោបាយថៃ 3: ឡាវចេញការព្រមានកុំអោយពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅថៃ ជាពិសេសក្រុងបាងកក
  • ពត៌មានជាតិ

  • ពត៌មានអន្តរជាតិ

  • វីឌេអូ

  • បច្ចេកវិទ្យា

  • យានយន្ត

  • ប្លែកៗ

  • ជីវិតនិងការរស់នៅ

ខឹង​នឹង​តា​ស្តីឱ្យ​បន្តិចបន្តួច ជិះ​ម៉ូតូ​បុក​ឡាន​សម្លាប់ខ្លួន

កំពង់ធំ: យុវ​សិស្ស​ថ្នាក់​ទី​១០ រៀន​នៅ​វិទ្យាល័យ​ហ៊ុន​សែន​តាំងគោក គ្រាន់តែ​ជីតា​បង្កើត​ស្តីបន្ទោស​កុំឱ្យ​ដើរលេង​យប់​ច្រើនពេក ក៏​ខឹង​នឹង​ជីតា​ជិះ​ម៉ូតូ​បុក​រថយន្ត​សម្លាប់ខ្លួន ។​

​យុវ​សិស្ស​នេះ​ មានឈ្មោះ ឡេង សូ​នី អាយុ ១៧​ឆ្នាំ មាន​ឪពុក​ម្តាយ​រស់នៅ​ភូមិ​បាខ​ម ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ។ គេ​មក​សម្រាក​រៀន សូត្រ​នៅ​ជាមួយ​ជីតា​បង្កើត រស់នៅ​ភូមិ​តាំងគោក ឃុំ​សូ​យោង ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ។ ចំណែក​រថយន្ត​ទួរីស រត់​ឈ្នួល​ដែល​បើកបរ​ដោយ​ឈ្មោះ ញ៉ែម សុផល រស់នៅ​ផ្ទះ​មិន​ឆ្ងាយ​ពី​សាកសព​ផ្ទះ​ជនរងគ្រោះ​ឡើយ ។​

​លោក​ អនុសេនីយ៍ទោ អ៊ឹម វ៉ុន មេ​ប៉ុស្តិ៍​ឃុំ​សូ​យោង បាន​និយាយ​ឱ្យដឹងថា នៅ​ល្ងាច​ថ្ងៃទី​១៤ ខែ​មីនា ២០១០ វេលា​ម៉ោង​ប្រហែល​ប្រាំបី​យប់ ឈ្មោះ ឡេង សូ​នី មិនដឹង​មក​ពី​ដើរលេង​កន្លែង​ណា​ទេ រួចហើយ​ក៏​ជិះ​ម៉ូតូ​ម៉ាកវ៉េវ​គ្មាន​ស្លាក​លេខ​ចូល​ផ្ទះ ។ ឃើញ​ដូច្នេះ​ជីតា​បង្កើត​របស់​សូ​នី ក៏​ស្តីបន្ទោស​ពី​រឿង ដើរលេង​យប់ ឱ្យ​ខិតខំ​ប្រឹង​រៀនសូត្រ តែ​ឈ្មោះ សូ​នី បាន​ឆ្លើយតប​ជាមួយ​ជីតា​វិញ​ថា បើ​ចង់​សម្លាប់ ក៏​សម្លាប់​មក មិនបាច់​និយាយ​ច្រើន​ទេ ហើយ​ឈ្មោះ​នេះ ក៏​ជិះ​ម៉ូតូ​ចេញ​មក​ផឹកស្រា​នៅ​មុខ​ផ្សារ​តាំងគោក ហើយ​និយាយ​ឱ្យ​ជីតា​វិញ​ថា ចាំ​ទៅយក​ម៉ូតូ និង​ខ្មោច​មក​ផង ។​

​លោក អ៊ឹម វុន និយាយ​បន្ថែម​ទៀត​ថា លុះ​ចេញ​មក​ដល់​មុខ​ផ្សារ ឈ្មោះ សូ​នី ក៏​បបួលគ្នា ៣-៤ នាក់​ទៀត ដែល​ជា​មិត្ត​ភ័ក្តិ​មក​អង្គុយ​ផឹកស្រា​ឱ្យ​ស្រវឹង ហើយ​និយាយ​ថា អញ​ត្រូវ​ជិះ​ម៉ូតូ​បុក​ឡាន​ឱ្យស្លាប់ ទោះបី​មាន​មិត្ត​ភ័ក្តិ ៣-៤ នាក់​អង្វរ ក៏​មិន​ស្តាប់​ដែរ ។ គាប់​ជួន​នៅពេលនោះ ឈ្មោះ សូ​នី ឃើញ​រថយន្ត​ទួរីស បើក​ដឹក​អ្នក​ទៅ​លេង​បុណ្យ​នៅ​វត្ត​ស្វាយ​ភ្លើង រូប​គេ​ឃើញ​ដូច្នេះ ក៏​បញ្ឆេះ​ម៉ូតូ​បើក​បុក​រថយន្ត​ចំ​ពីមុខ​តែម្តង ទោះជា​មាន​អ្នក​ជួយ​ដណ្តើម​សោ​ម៉ូតូ និង​ជួយ​ឃាត់​កុំឱ្យ​ធ្វើ​ដូច្នេះ​ក៏​ដោយ ។​

​សាកសព ឡេង សូ​នី របួស​បាក់ក ហូរ​ឈាម​តាម​ត្រចៀក បាក់ជើង ។​ ​សាកសព​ត្រូវបាន​មិត្ត​ភ័ក្តិ ​យក​ទៅ​តម្កល់​ទុក​នៅ​ផ្ទះ​ភូមិ​តាំងគោក​ទាំងយប់​ដើម្បី​ធ្វើបុណ្យ ចំណែក​ឯ​រថយន្ត​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​អូស​ទៅ​រក្សាទុក រង់ចាំ​ការដោះស្រាយ ៕


Filed Under
: