បេសកជនពិសេសប្រធានាធិបតី ស៊ូដង់ជួបនាយករដ្ឋមន្ត្រីកម្ពុជាដើម្បីអរគុណ
lookandcomment
|
Friday, March 12, 2010
|
ភ្នំពេញ: សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានទទួលជួបលោក អាលី អាមេត កាទី ម៉ូហាមេដ (ALI AHMET KARTI MOHAMED) អនុរដ្ឋមន្ត្រីក្រសួងការបរទេសស៊ូដង់ និងជាបេសកជនពិសេសរបស់ប្រធានាធិបតី ស៊ូដង់ កាលពីព្រឹកថ្ងៃទី ១១ ខែមីនា នៅវិមានរដ្ឋសភាជាតិ ។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់អ្នកកាសែតក្រោយជំនួបនោះថា លោក អាលី បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នូវការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំកម្ពុជាឲ្យទទួលបាននូវសុខសន្តិភាពនិងការអភិវឌ្ឍ ក្នុងនោះ ដែលកម្ពុជាបានបញ្ជូនកងកម្លាំងដោះមីនទៅជួយដល់ប្រទេសស៊ូដង់ក្នុង កិច្ចការមនុស្សធម៌។ ក្នុងន័យនេះលោកតំណាងឲ្យប្រធានាធិបតី ស៊ូដង់ ប្រជាជនស៊ូដង់ សូមថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរាជ រដ្ឋាភិបាលកម្ពុជា។ លោកបានបន្តថា ក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជាពេលនេះ គឺដើម្បីសំដែងការដឹងគុណផងក៏ដើម្បីសំដែងនូវបំណងចង់ពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសកម្ពុជា ពិសេសលើវិស័យ កសិកម្ម និង វិនិយោគ។
ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានថ្លែងការអរគុណចំពោះពាក្សពេចន៍ដ៏ល្អ របស់ លោក អាលី ហើយបានសំដែងការរីករាយចំពោះបំណងនៃការធ្វើកិច្ចសហប្រតិបត្តិការ កម្ពុជា លើវិស័យកសិកម្ម និង វិនិយោគនៅកម្ពុជា ។ សម្តេចបន្តថា កន្លងមកកម្ពុជាធ្លាប់បាន នាំចេញ អង្ករទៅកាន់ ប្រទេស ស៊ូដង់ ដូចនេះយើងពិតជាអាចពង្រីកកិច្ចសហប្រតិបត្តិការលើ វិស័យកសិកម្មនេះឲ្យបានកាន់តែខ្លាំងឡើង ។ ពាក់ព័ន្ធការបញ្ជូនកងទ័ពទៅជួយបោសសំអាត មីន នៅប្រទេសស៊ូដង់ នោះ សម្តេចបានមានប្រសាសន៍ថា នេះគឺជាសណ្តានចិត្តមនុស្សធម៌របស់ កម្ពុជា ហើយបានស្នើឲ្យប្រជាជន ស៊ូដង់ ចាត់ទុកកងទ័ពកម្ពុជា ដែលកំពុងបំពេញបេសកកម្ម ដោះមីននៅក្នុងប្រទេសស៊ូដង់ ដូចជាប្រជាជនស៊ូដង់ផងដែរ ៕

Filed Under:
ដំណឹងថ្មីប្រចាំថ្ងៃ
,
នយោបាយ