ចោរប្រដាប់អាវុធ ២ នាក់ ភ្ជង់ប្លន់យកម៉ូតូពីនិស្សិតសាលាច្បាប់
lookandcomment
|
Tuesday, March 16, 2010
|
ភ្នំពេញ: យុវនិស្សិតសាលាច្បាប់ឆ្នាំទី ១ ម្នាក់ ត្រូវពួកចោរប្រដាប់អាវុធ ២ នាក់ ធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ ១ គ្រឿង គេចដោយសុវត្ថិភាព ខណៈពេលជនរងគ្រោះឈប់ម៉ូតូនិយាយទូរស័ព្ទ ។អំពើប្លន់យកម៉ូតូខាងលើកើតឡើង កាលពីវេលាម៉ោង ៩ និង ៤០ នាទីយប់ ថ្ងៃទី ១៥ មីនា កន្លងទៅនេះ នៅចំណុចមុខផ្ទះលេខ T03 ផ្លូវកោផាស់ កែង 271 ក្រុម24 ភូមិ4 សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ប៉ូលិសមូលដ្ឋាននិយាយថា ជនរងគ្រោះ សំ រ៉ាវី ភេទប្រុស អាយុ ១៩ ឆ្នាំ មុនរបរនិស្សិតឆ្នាំទី ១ សាលាច្បាប់ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។ ម៉ូតូត្រូវចោរប្លន់យកម៉ាក HONDA C125-08 បិទតែម 010 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1AL 1011 និងទូរស័ព្ទដៃ ២ គ្រឿង ។
សំ រ៉ាវី បំភ្លឺប្រាប់ប៉ូលិសថា មុនកើតហេតុខ្លួនជិះម៉ូតូចេញពីសាលាដល់មុខផ្ទះ ក៏ឈប់និយាយទូរស័ព្ទដៃ ស្រាប់តែមានជនល្មើស ២ នាក់ ជិះម៉ូតូ ១ គ្រឿងមកក្បែររួចដកកាំភ្លើងខ្លីភ្ជង់យកម៉ូតូគេចបាត់តែម្តង ៕
Filed Under:
ដំណឹងថ្មីប្រចាំថ្ងៃ
,
បទល្មើស ឧក្រិដ្ឋ