top menu
1:ប៉ូលិសម្នាក់កាលពីល្ងាចថ្ងៃអង្គារបានឡើងថ្លែងទៅហ្វូងបាតុករអាវក្រហមនិងចោទរដ្ឋាភិបាលថាបំផ្លាញសេចក្តីថ្លៃថ្នូររបស់ប៉ូលិស 2:ព្រះអង្គម្ចាស់Akishino របស់ជប៉ុនបានលុបចោលផែនការមកទស្សនាថៃដោយសារជម្លោះនយោបាយថៃ 3: ឡាវចេញការព្រមានកុំអោយពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅថៃ ជាពិសេសក្រុងបាងកក
  • ពត៌មានជាតិ

  • ពត៌មានអន្តរជាតិ

  • វីឌេអូ

  • បច្ចេកវិទ្យា

  • យានយន្ត

  • ប្លែកៗ

  • ជីវិតនិងការរស់នៅ

សហព័ន្ធ​អុក បង្ហាញ​ពី​បទ​បញ្ជា​សំរាប់​ប្រកួត​ពានរង្វាន់​សម្តេច​តេជោ​

ភ្នំពេញ: សហព័ន្ធ​កីឡា​អុក កម្ពុជា រំពឹងថា ការប្រកួត​អុក ដែល​មានឈ្មោះ​ថា ’​ពានរង្វាន់​សម្តេច​តេជោ អុក​ច​ក្រង្គ​” ២០១០ ដែល​និង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ ដល់ ៣ មេសា និង​មាន​បេក្ខជន​ចូលរួម​ប្រកួត​ចំនួន ២០០​នាក់ ។​
​ ​លោក​វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈ​គ​ម្មា​ធិ​ការជាតិ​អូឡាំពិក​កម្ពុជា ថ្លែង​ក្នុង​សនិ្នសីទកាសែត​ថ្ងៃទី ១០ មីនា ថា មកដល់ពេលនេះ​មាន​បេក្ខជន ៦៤​រូប បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួត ។ ក្នុងនោះ ៤៦​នាក់ នៅ​រាជធានី​ភ្នំពេញ និង ​១៨​នាក់ មកពី​បណ្តា​ខេត្ត​ចំនួន ៧​គឺ ខេត្ត​បាត់ដំបង ក្រចេះ ស្វាយរៀង ប៉ៃលិន ព្រះវិហារ កណ្តាល និង​កំពង់ស្ពឺ ។​

​ ​បើ​តាម​ការស្រាវជ្រាវ​អុក មានកំណើត​មុន​សម័យ​សមណ​គោត្ត​ម ប្រហែលជា ៤០០​ឆ្នាំ ។ ក្នុង​រឿង​រាម​កេរ្តិ៍ ខ្មែរ​ហនុមាន​ បាន​ទៅ​យក​រូបមន្ត​សាង​ស្ពាន​កាត់​សមុទ្រ​ពី​នគរ​ជម្ពូពាន ដើម្បី​ទៅ​យក​នាង​សី​តា ។ ពេល​សង់ស្ពាន​ហនុ​មា យក​ជើង​ទទួល​ថ្ម​ពី​លើ ឯ​ដៃ​រវល់​លេងអុក ដែរ ។​
​ ​កាលពី​ជាង ២០០​ឆ្នាំ មុន​គឺ​សម័យ​ព្រះថោង ក្នុង​ពុទ្ធ​សាក​រាជ ២៧៧ ដែល​បង្ហាញ​តាមរយៈ​រឿង​មហាភារតៈ​នោះ ក៏​មាន​និយាយ​ពី​ការ​លេងអុក ដែរ ។​

​ ​ឆ្នាំ ១១១៣ សម័យ​ព្រះបាទ​សូរិយា​វរ្ម័នទី​២ បាន​សាង​រូបចម្លាក់​លេងអុក នៅ​ជញ្ជាំង​ប្រាសាទ​អង្គ​វត្ត ។​
​ ​ឆ្នាំ ១១៨១ ព្រះបាទ​សូរិយា​វរ្ម័នទី​៧ ក៏​បាន​កសាង​រូបចំលាក់​នៅ​ជញ្ជាំង​ប្រាសាទ​បាយ័ន ជាន់​ទី​៣ ដែរ ។​
​ ​រឿង​ធនញ្ជ័​យក៏​បាន​បង្ហាញ​ពី​ល្បែង​អុក ក្នុង​រជ្ជកាល​សម្តេច​អង្គឌួង ក្នុង​រឿង​កាកី ក៏​បាន​បង្ហាញ​ពី​ការ​លេងអុក រវាង​ស្តេច​ព្រហ្ម​ទ​ត្ត​ជា​មួយគ្រុឌ ។​
​ ​ក្នុង​ល្បែង​អុក ដែលមាន ៦៤​ក្រឡា​នោះ​មានកូន​២ គឺ​តំណាង​ខុន ជា​តំណាង​ព្រះរាជា កូន​២ ទៀត​គេ​ហៅថា នាង គឺ​តំណាង​ឲ្យ​អគ្គមហេសី កូន​៤ មានឈ្មោះ​ថា គោល គឺ​តំណាង​ឲ្យ​សេនាបតី​មេទ័ព ។ ឯ​សេះ​២ ទូក​២ និង ត្រី ១៦​នោះ គឺ​តំណាង​ឲ្យ​ពល​សេនា​ទាហាន ។​

​ ​នៅក្នុង​បទបញ្ជា​ប្រកួត​គឺ​ក្នុងពេល​ប្រកួត កីឡាករ​-​ការិនី បើ​កាន់​កូន​ណា​ត្រូវតែដើរ​កូនអុក​នោះ​ជា​ចាំបាច់ ។ ក្នុង​ករណី​មិន​ព្រម​ដើរ​កូនអុក​នោះទេ ភាគី​នោះ​ត្រូវ​ចាត់ទុក​ថា​ជា​អ្នកចាញ់​ដោយ​ស្វ័យប្រវត្តិ ។​
​ ​ក្នុងពេល​ប្រកួត​ប្រសិនបើ​កីឡាករ​-​ការិនី ណា​មួយ​ដើរ​ច្រឡំ​ក្រឡា​លើក​ទី​១ នោះ​ត្រូវ​ទទួល​ការព្រមាន​ពី​អាជ្ញាកណ្តាល ។ បើ​ដើរ​ច្រឡំ​ក្រឡា​លើក​ទី​២ នោះ​ត្រូវ​ប្រកាស​ឲ្យ​ចាញ់ការ​ប្រកួត​ជា​ស្វ័យប្រវត្តិ ។​
​ ​ការប្រកួត​មាន ៣ ក្តារ ដោយ​មួយ​ក្តារៗ ត្រូវ​កំណត់​រយៈពេល​លេង​ចំនួន ៤៥​នាទី ។​

​ ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​កីឡា​អូឡាំពិក​នោះ​ថា សំរាប់​ចំណាត់ថ្នាក់​លេខ​១ រង្វាន់ ៥.០០០​ដុល្លារ លេខ​២ បាន ២.០០០​ដុល្លារ និង​លេខ​៣ បាន ១.០០០​ដុល្លារ ។​
​ ​លោក​ឧកញ៉ា លី ហ៊ួត ប្រធាន​សហព័ន្ធ​កីឡា​អុក កម្ពុជា​មានប្រសាសន៍ថា ការប្រកួត​នេះ​មាន​អាជ្ញាកណ្តាល​មកពី​ប្រទេស​សិង្ហ​បូរី ។ លោក​ឲ្យដឹង​ទៀតថា ការប្រកួត ’​ពានរង្វាន់​សម្តេច​តេជោ អុក​ច​ក្រង្គ​” នេះ​និង​រៀបចំ​ឲ្យមាន​រៀងរាល់ឆ្នាំ ។​
​ ​លោក​វ៉ាត់ ចំរើន ក៏​អះអាង​ដែរ​ថា ជើងឯក​និងជើងឯករ​ង​កាលពី​ឆ្នាំ​ទៅ​ក៏​ចូលរួម​ប្រកួត​ដែរ ៕


Filed Under
: ,