ពួកអាវក្រហមស្រោចឈាមនៅផ្លូវចូលវិមានរដ្ឋាភិបាល
lookandcomment
|
Wednesday, March 17, 2010
|
ពួកអាវក្រហមរាប់ពាន់នាក់បានតំរៀបជួរដ៏វែង ដើមីផ្តល់ឈាមនៅមួយថ្ងៃក្រោយមេដឹកនាំរបស់គេបានប្តេជ្ញាប្រមូល ឈាមអោយមានមួយពាន់លីត្រដើម្បីស្រោចវានៅវិមានរដ្ឋាភិបាល។
ឈាមពីរបីស្លាបព្រាកាហ្វេត្រូវបានបូមចេញពីសសៃឈាម អ្នកស្ម័គ្រចិត្តផ្តល់ឈាមម្នាក់ៗដែលរួមទាំងលោកសង្ឃនិងពួក មេដឹកនាំអាវក្រហមហើយបន្ទាប់មកត្រូវគេបាញ់ចូលក្នុងថូរធំៗដែល ត្រូវគេបញ្ជូនទៅកាន់វិមានរដ្ឋាភិបាលនិងចាក់វានៅទ្វាររបងខាងមុខ ។
នាយករដ្ឋមន្ត្រីអាប់ភិស៊ីតមិនបានចូលការិយាល័យ របស់លោកទេចាប់តាំងពីការប្រឆាំងតវ៉ាបានចាប់ផ្តើមកាលពីថ្ងៃសុក្រ។
ណាតតាវុធ សាគួ មេដឹកនាំក្រុមអាវក្រហមម្នាក់បានប្រាប់អ្នកគាំទ្រថា“ឈាមរបស់ មនុស្សសាមញ្ញលាយបញ្ចូលគ្នាប្រយុទ្ធដើម្បីលទ្ធិប្រជាធិបតេយ្យ។នៅពេល អាប់ភិស៊ីតធ្វើការនៅការិយាល័យរបស់លោក ៗនឹងនឹកឃើញថាខ្លួនឯងអង្គុយលើឈាមប្រជាជន”។
មេដឹកនាំអាវក្រហមម្នាក់ទៀត បាននិយាយថាត្រឹមពេលរសៀលគេបូមបានឈាម៥០០.០០០សង់ទីម៉ែត្រគីប គឺស្មើពាក់កណ្តាលនៃគោលដៅដោយយកចេញពីអ្នកគាំទ្រប្រមាណ៥០.០០០នាក់។
ពួកមេដឹកនាំបាតុកម្មបាននិយាយថាឈាមដែលនៅសល់ នឹងត្រូវគេយកទៅជះនៅក្រៅស្នាក់ការគណបក្សប្រជាធិបតេយ្យនិងផ្ទះរបស់ នាយករដ្ឋមន្ត្រីបើការទាមទារមិនត្រូវបានគេគោរពទេនោះ។
ក្នុងពេលជាមួយគ្នាអ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថាអាជ្ញាធរនឹង អនុញ្ញាតអោយអោយមានការប្រឆាំងតវ៉ាដរាបណាវានៅតែប្រព្រឹត្តទៅដោយ សន្តិវីធី។“បើពួគគេចង់ជះវានិងសម្អាតវានៅពេលបន្ទាប់ ខ្ញុំគិតថាវាជាការល្អ”។
ពួកអាវក្រហមប្រមាណ១០០.០០០ នាក់បានមកជួបជុំគ្នាកាលពីថ្ងៃអាទិត្យនៅរដ្ឋធានីបាងកកដើម្បី ទាមទារអោយអាប់ភិស៊ីតរំលាយសភានៅត្រឹមថ្ងៃចន្ទ។អាប់ភិស៊ីតបាន ច្រានចោលការទាមទារនិងដាក់សន្តិសុខពេញក្រុងបាងកក តែថារដ្ឋាភិបាលបើកទ្វារក្នុងការស្តាប់មតិរបស់ពួកអ្នកប្រឆាំងតវ៉ា ។
ពួកអាវក្រហមរួមមានពួកអ្នកគាំទ្រអតីត នាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវា់ត្រានិងសកម្មជនផ្សេងទៀតដែលប្រឆាំងរដ្ឋប្រហារឆ្នាំ២០០៦។ ពួកគេជឿថាលោកអាប់ភិស៊ីតឡើងកាន់អំណាចដោយខុសច្បាប់ក្រោមជំនួយពី យោធានិងសមាសភាពនៃវណ្ណៈគ្រប់គ្រងអំណាចជាទម្លាប់ដែលបារម្ភអំពី ប្រជាប្រិយភាពរបស់ថាក់ស៊ីន។
Filed Under:
ដំណឹងសំខាន់ៗ ប្រចាំថ្ងៃ
,
ដំណឹងអន្តរជាតិ