top menu
1:ប៉ូលិសម្នាក់កាលពីល្ងាចថ្ងៃអង្គារបានឡើងថ្លែងទៅហ្វូងបាតុករអាវក្រហមនិងចោទរដ្ឋាភិបាលថាបំផ្លាញសេចក្តីថ្លៃថ្នូររបស់ប៉ូលិស 2:ព្រះអង្គម្ចាស់Akishino របស់ជប៉ុនបានលុបចោលផែនការមកទស្សនាថៃដោយសារជម្លោះនយោបាយថៃ 3: ឡាវចេញការព្រមានកុំអោយពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅថៃ ជាពិសេសក្រុងបាងកក
  • ពត៌មានជាតិ

  • ពត៌មានអន្តរជាតិ

  • វីឌេអូ

  • បច្ចេកវិទ្យា

  • យានយន្ត

  • ប្លែកៗ

  • ជីវិតនិងការរស់នៅ

ផាវ ភឿក តស៊ូ​ជាមួយ ពេជ្រ សីហា​

ភ្នំពេញ: លើ​សង្វៀន TV5 យប់​ថ្ងៃ​ទី ១៩ មីនា ​ខាងមុខ​នេះ អ្នក​ប្រដាល់​ចិត្ត​ខ្លាំង ផាវ ភឿក ក្លឹប​កងពលធំ​អន្តរាគមន៍​លេខ​៣ ប្រកាស​វ៉ៃ​ជាមួយ ពេជ្រ សីហា ក្លឹប​ក្រសួងការពារជាតិ ។​

អ្នក​ប្រដាល់​ទាំង ២ រូបនេះ ពុំ​ធ្លាប់​ជួប​ប្រកួត​គ្នា​ពី​មុន​មក​នោះទេ ។ អ្នក​ប្រដាល់​រូបនេះ ល្អ​ដូច​គ្នា​ចិត្តធំ និង​ហ៊ាន​ដូចគ្នា តែ​ជីវិត​លើ​សង្វៀន ផាវ ភឿក​ចាស់វស្សា​ជាង គ្រាន់តែ សីហា មានឈ្មោះ​បោះ​សំលេង​ជាង​តែប៉ុណ្ណោះ ។​

សីហា មិន​មាន​ទម្លាប់ វ៉ៃ​ប្តូរ​ទេ តែ​កណ្តាប់ដៃ អ្នក​ប្រដាល់​រូបនេះ តែងតែ​ធ្វើឲ្យ​គូរប្រកួត​តដៃ​លែងកើ​ត ។ គេ​វ៉ៃ​ស្លូត រហ័សរ​ហួន ប៉ុន្តែ​ក៏​ឆាប់ ​ទ្រុឌទ្រោម​​កំលាំង​ដែរ ។​
ផាវ ភឿក និង​ពេជ្រ សីហា ជួប​គ្នា​លើក​ដំបូង​បែបនេះ នរណា​មាន​សំណាង​ល្អ​ទៅ​ហ្ន៎​?
វ៉ែន សុវណ្ណ ក្លឹប​កងកេង ខេត្ត​បាត់ដំបង ប្រកួត​ជា​មួយ ឌុ​ល រដ្ឋា ក្លឹប​អេភូ​ថង ។​

ប្រវត្តិ​ប្រកួត​កន្លងមក ពួកគេ​ពុំ​ធ្លាប់​ប្រកួត​គ្នា​ឡើយ សុវណ្ណ ពូកែ​កណ្តាប់ដៃ និង​ទាត់​ល្អ ជង្គង់​និង​កែង​របស់​គេ​មិន​អស្ចារ្យ​ឡើយ តែ​អាច​ធ្វើឲ្យ​គូរប្រកួត ​វេទនា​បាន ។​

រដ្ឋា ក៏​មាន​កលល្បិច វ៉ៃ​ល្អ​ដែរ តែ​ការ​វ៉ៃ​ចេញ​របស់​គេ មិនសូវ​ច្បាស់​ឡើយ ។​

វ៉ែន សុវណ្ណ និង​ឌុល រដ្ឋា មិនដឹងថា នរណា​ជា​អ្នកឈ្នះ​នោះឡើយ ។​

ឆាំ រ៉ែ​ម ក្លឹប​សិង្ហ​កីឡា ប្រកាស​វ៉ៃ​សងសឹក​ជាមួយ​រាជ​សីហ៍ ចាន់ ឌី ក្លឹប​បង្ក្រាប​គ្រឿងញៀន ។​
ពួកគេ​ជួបគ្នា​ចុងក្រោយ នៅ​ថ្ងៃ​ទី ៥ មីនា​កន្លងមក ហើយ​ការជួប​ប្រកួត​នេះ ឆាំ រ៉ែ​ម ចាញ់​ពិន្ទុ​រាជ​សីហ៍ ចាន់ ឌី ដាច់​តែម្តង ។​
ឡើង​វ៉ៃ​សងសឹក​លើក​នេះ មិនដឹងថា ឆាំ រ៉ែ​ម ជួប​សំណាងល្អ ឬក៏​ជា​ការបន្ថែម​ស្ថិតិ​ឈ្នះ​ឲ្យ ចាន់ ឌី បន្ថែម​នោះ​ឡើយ ។​

ជើង​ខ្លាំង​វ័យក្មេង អ៊ាង សំអាត ក្លឹប​តា​ព្រហ្ម​មានជ័យ ប្រកួត​ជា​មួយ​វង្ស រិទ្ធី ក្លឹប​គ្រុឌ​មានជ័យ ។​

សំអាត នរណា​ក៏​ទទួលស្គាល់ថា ជា​ជើង​ខ្លាំង​ដែរ ឯ​រិទ្ធី មិនសូវ​មាន​គេ​ស្គាល់​នោះទេ ។ មន្ត្រី​ខាង​ផ្គូរ​ផ្គង​និយាយថា វង្ស រិទ្ធី មិន​អន់​ទេ បើ​ខ្សោយ​គេ​មិន​ហ៊ាន​តស៊ូ​ជាមួយ​អ៊ាង សំអាត ឡើយ ៕


Filed Under
: