១៩៨នាក់ ចូលរួមប្រកួតប៉េតង់ជើងឯកជាតិ ឆ្នាំ ២០១០
lookandcomment
|
Wednesday, March 17, 2010
|
លោកហ៊ុន សាមុត អនុប្រធាននាយកដ្ឋានអប់រំ និងកីឡា បានឲ្យដឹងថា ឆ្នាំនេះកីឡាករ-ការិនី ដែលចូលរួមប្រកួតមានចំនួន ១៩៨នាក់ ក្នុងនោះ ២៣នាក់ ជាកីឡាការិនី ។
កីឡាករ-ការិនីទាំង ១៩៨នាក់ នេះមកពីបណ្តាលក្លឹប និងសមាគមចំនួន ២៤ ទូទាំងប្រទេស ។
លោក បឹង គឹមតោ អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាបានឲ្យដឹងដែរថា ការប្រកួតឆ្នាំនេះគឺមានការតឹងរ៉ឹងជាងបណ្តាលឆ្នាំកន្លងមក ។ អ្នកដែលចូលរួមប្រកួតត្រូវតែមានក្លឹប-សមាគមត្រឹមត្រូវ ព្រមទាំងមានការទទួលខុសត្រូវពីមន្ទីរ អប់រំយុវជន និងកីឡា ឬយ៉ាងហោចណាស់ក៏ពីការិយាល័យ កីឡានៃបណ្តាខេត្ត-ក្រុងនានាដែរ ។
លោក ’តោ” បញ្ជាក់ថា ការធ្វើបែបនេះគឺ ដើម្បីកាត់បន្ថយមិនឲ្យមានអ្នកដែលអត់សមត្ថភាពមកចូលរួមប្រកួតដែរ ។ លោកនិយាយថា បណ្តាឆ្នាំកន្លងមកខ្លះមិនមែនជាអ្នកកីឡាសោះ ក៏មកចូលរួមប្រកួតជើងឯកជាតិដែរ ។ ខ្លះទៀតលេងវិញ្ញាសារផ្សេង បែរជាចូលរួមប្រកួតវិញ្ញាសារប៉េតង់ជើងឯកនេះដែរ ធ្វើឲ្យការប្រកួតជើងឯកជាតិ ក្លាយជាការប្រកួតមួយ ដែលគ្មានគុណភាព ។
វិញ្ញាសារ ដែលដាក់ឲ្យប្រកួតមាន ប្រកួត ៣នាក់ ទល់ ៣នាក់ ក្របខណ្ឌកI បុរស ប្រកួត ៣នាក់ ទល់ ៣នាក់ ។ ក្របខណ្ឌកII បុរស ប្រកួត ២នាក់ ទល់ ២នាក់ បុរស-នារី ប្រកួតមួយនាក់ ទល់ មួយនាក់ បុរស-នារី វិញ្ញាសារវាយយកពិន្ទុ ឯកត្តជនបុរស-នារី ។
ការប្រកួតនេះធ្វើឡើងក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ។
ក្លឹបទាំង ២៤ ដែលចូលរួមប្រកួតមាន អាកាសចរស៊ីវិល Bilfa. ការពារជាតិ. កងយោធពលខេមរភូមិន្ទ. សឹករងកំពត. ក្រុងកំពត. ប៉េតង់ខេត្តកណ្តាល. ក្លឹបសឹករងកណ្តាល មន្ទីរអប់រំខេត្តកណ្តាល. អគ្គនាយកដ្ឋានភស្តុភារការពារជាតិ ។ ក្លឹបតាក្របី ក្លឹបភូមិភាគពិសេស. ក្លឹបការិយាល័យហ្វឹកហ្វឺនភូមិភាគពិសេស គ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ. រដ្ឋករទឹក. ស្វាយរៀង. នាយកដ្ឋានឧត្តមសិក្សា. ក្លឹបក្រសួងមហាផ្ទៃ. ក្លឹបផែនការក្រសួងមហាផ្ទៃ. ក្លឹបសុខភាពលេខ ១៦៨. ក្លឹបអគ្គលេខាធិការដ្ឋាន គ.ជ.អ.ធ. និងមន្ទីរអប់រំខេត្តព្រៃវែង ៕
Filed Under:
ដំណឹងកីឡា
,
ដំណឹងថ្មីប្រចាំថ្ងៃ