top menu
1:ប៉ូលិសម្នាក់កាលពីល្ងាចថ្ងៃអង្គារបានឡើងថ្លែងទៅហ្វូងបាតុករអាវក្រហមនិងចោទរដ្ឋាភិបាលថាបំផ្លាញសេចក្តីថ្លៃថ្នូររបស់ប៉ូលិស 2:ព្រះអង្គម្ចាស់Akishino របស់ជប៉ុនបានលុបចោលផែនការមកទស្សនាថៃដោយសារជម្លោះនយោបាយថៃ 3: ឡាវចេញការព្រមានកុំអោយពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅថៃ ជាពិសេសក្រុងបាងកក
  • ពត៌មានជាតិ

  • ពត៌មានអន្តរជាតិ

  • វីឌេអូ

  • បច្ចេកវិទ្យា

  • យានយន្ត

  • ប្លែកៗ

  • ជីវិតនិងការរស់នៅ

ការប្រើ​ច្បាប់​សន្តិសុខ​ផ្ទៃក្នុង​មិន​អាច​បង្ក្រាប​ សម្រែក​រក​ប្រជាធិបតេយ្យ​និង​យុត្តិធម៌​នៅ​ថៃ​

ភ្នំពេញ: ​ថ្ងៃអាទិត្យ​គឺ​សំរាប់​ពណ៌​ក្រហម ។ ដូច្នេះ​នៅពេល​ដែល​ពួក​ថៃ​ក្រហម​ជ្រើសរើស​យក​ថ្ងៃ​អាទិត្យ​ដើម្បី​ធ្វើ​
​ មហា​បាតុកម្ម​ដោយ​ប្រមូល​មនុស្ស​មួយ​លាន​នាក់​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ របស់​លោក​អាប់​ភី​ស៊ីត វា​មាន ន័យ យ៉ាង​ជ្រាលជ្រៅ​សំរាប់​ពួកគេ ។ ប៉ុន្តែ​ឥឡូវនេះ ច្បាប់​សន្តិសុខ​ត្រូវ​បាន​រដ្ឋាភិបាល​ថៃ​ប្រកាស យកមក ប្រើ​ដើម្បី​បង្ក្រាប​បាតុករ ។ ការ​ចេញ​ច្បាប់​សន្តិសុខ​ផ្ទៃក្នុង​នោះ​អាច​ធ្វើអោយ ពួក​ថៃ​ក្រហម​ពិបាក​នឹង​ប្រកាស​យក ថ្ងៃអាទិត្យ​សប្តាហ៍​នេះ​ជា​ថ្ងៃ​ជ័យជំនះ​របស់​ពួកគេ​នៅ​ក្នុង​ការទាមទារ​ ប្រជាធិបតេយ្យ​និង​យុត្តិធម៌ ។​
​ ​អាប៉ោង​មិនទាន់​បើក​គម្រប យើង​នឹង​នាំគ្នា​តាមដាន​មើល​ទាំងអស់​គ្នា ។​
​ ​ដោយ​មិន​ស្ទាក់ស្ទើរ គណៈ​រដ្ឋមន្ត្រី​ថៃ​បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​០៩​ខែ​មីនា​ចេញ​ប្រើ​ច្បាប់ សន្តិសុខ​ផ្ទៃក្នុង ចាប់ពី​ថ្ងៃ​ទី​១១​ខែ​មីនា​ដល់​ថ្ងៃ​ទី​២៣​ខែ​មីនា​ដើម្បី​បើកផ្លូវ​អោយ​ យោធា​លូកដៃ​បង្ក្រាប​និង​ចាប់ចង​បាតុករ​តាម​ការចាំបាច់ ។ តែ​ទោះបីជា​ច្បាប់​នេះ​ត្រូវបាន​គេ​ប្រកាស​អោយ​ប្រើក្តី​ក៏មេដឹកនាំ​អាវ​ ក្រហម​នៅ​តែ​អះអាង​ថា​ពួក គេ​ដាច់ខាត ត្រូវ​ធ្វើ​យ៉ាងម៉េច​អោយ​បាន​ទទួល​ជោគជ័យ​នៅក្នុង​រយៈពេល​បី​ថ្ងៃ​ដើម្បី​ បណ្តេញ​រដ្ឋាភិបាល​របស់​លោក​អាប់​ភី​ស៊ីត​ចេញ​ពី​អំណាច ។ អ្នក​បើ​តាក់ស៊ី​ចំនួន​ដល់​ទៅ​៧០​ភាគរយ​បាន​អះអាង​ជា​ស្រេច​ទៅ​ហើយ​ថា​ពួកគេ ​នឹង​ចូលរួម​នៅក្នុង​មហា​បាតុកម្ម​ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១២​ដល់​ថ្ងៃ​ទី ​១៤​ខែ​មីនា​។​
​ ​សភាពការណ៍​នយោបាយ​ថៃ​កាន់តែ​ក្តៅ​ទៅៗ​មុនពេល​ដែល​វា​នឹង​ក្តៅគគុក​បំផុត​ ត្រឹម​ថ្ងៃទី​១៤​ខែ​មីនា ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​សំរាប់​មហា​បាតុកម្ម​។​
​ ​មនុស្ស​គ្រប់គ្នា​ទាំង​មនុស្ស​នៅ​បាងកក​និង​ប្រជាពលរដ្ឋ​ប្រទេស​ផ្សេងៗ​ នាំគ្នា​ត្រៀម​សំរាប់​ចៀសវាង​គ្រោះ​
​ថ្នាក់​ដែល​អាច​បណ្តាល​មក​ ការប៉ះទង្គិច​គ្នា​រវាង​ប៉ួលីស​និង​យោធា​ជាមួយ​បាតុករ​អាវ​ក្រហម​។​ប្រទេស​ ជាច្រើន​បាន​
​ប្រាប់​ដល់​ប្រជាពលរដ្ឋ​របស់​ពួកគេ​អោយ​ប្រយ័ត្នប្រយ៉ែង​ ក្នុង​ការធ្វើដំណើរ​នៅ​ទីក្រុង​បាងកក ។ ក្នុងនោះ ក្រសួង ការបរទេស​កម្ពុជា​ក៏​មាន​ការព្រមាន​ដល់​ពលរដ្ឋ​កម្ពុជា​រួចមក​ហើយ​អោយ​ ប្រយ័ត្ន​ហើយ​បើ​មិន​ចាំបាច់​កុំ​ធ្វើ​ដំណើរ​ទៅ​បាងកក​នៅក្នុង​រយៈពេល​ដែល​ សភាពការណ៍​នយោបាយ​កាន់តែ​ទុំ​ជោរ​បែបនេះ ។​
​ ​នៅពេលដែល​ច្បាប់​សន្តិសុខផ្ទ​ក្នុង​ត្រូវបាន​ចេញ​យក​មក​ប្រើ វា​ធ្វើ​អោយ​សហគមន៍​អន្តរជាតិ​មើល ឃើញ កាន់តែ​ច្បាស់​ថា រដ្ឋាភិបាល​ក្រុង​បាងកក​បាន​កាន់តែ​បាត់បង់​សមត្ថភាព​របស់​ខ្លួន​នៅក្នុង​ ការដឹកនាំ​ប្រទេស ដោយ
​បាន​ងាក​ទៅ​ពឹងពាក់​ពួកយោធា​អោយជួយ​គ្រប់គ្រង​ ការធ្វើ​បាតុកម្ម​របស់​ពួក​អាវ​ក្រហម ។ ​ការ​លូក​ដៃ​របស់​ពួកយោធា​នៅ​ក្នុង​ការបង្ក្រាប​បាតុកម្ម​បែបនេះ គឺជា​អ្វីមួយ​ដែល​ប្រទេស​ភាគច្រើន​បំផុត កម្រ​នឹង​អនុញ្ញាត​ណាស់ ដោយហេតុ​ថា​ការផ្តល់​អំណាច​ដល់​ពួកយោធា​នឹង​ធ្វើអោយ​សឹករ​រិច​រិល​ដល់​ លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​មួយ ។​
​ ​វា​ក៏​ធ្វើអោយ​គេ​ភ័យខ្លាច​យ៉ាងខ្លាំង​ចំពោះ​ការចេញ​ប្រើ​អាវុធ​យ៉ាង​ ច្រូង​ច្រាស់​នៅក្នុង​ទីក្រុង​ដូច​អ្វី​ដែល​
​កើតមាន​នៅ​ក្នុង​ ការបង្ក្រាប​បាតុកម្ម​កាលពី​ខែ​មេសា​ឆ្នាំ​២០០៩​នៅ​ទីក្រុង​បាងកក ។ ប៉ុន្តែ​សំរាប់​រដ្ឋាភិបាល​បាងកក ការលះបង់ កិត្តិយស​និង​មុខមាត់​ប្រទេស​ប្រជាធិបតេយ្យ​មួយ​រយៈ វា​មាន​តម្លៃ​ច្រើន​ជាង​ការ​បណ្តោយអោយ អំណាច​ដែល​ដឹកនាំ​ដោយ​ពួក​ភាគតិច​របស់​ពួកគេ​របូត​ចេញ​ពី​ដៃ​ហើយ​បណ្តោយ​អោយ ​ពួក​ថៃ​ក្រហម​ទទួលជោគជ័យ ។ ពីព្រោះ​ជោគជ័យ​ណាមួយ​របស់​ថៃ​ក្រហម​គឺជា​ការត្រួសត្រាយ​ផ្លូវ​អោយ​លោក​ ថាក់ស៊ីន​វិលត្រឡប់​មកកាន់​ប្រទេស​ថៃ​និង​ចាប់ផ្តើម​ជីវភាព នយោបាយ​ជា​ថ្មី ។​
​ ​លោក​អាប់​ភី​ស៊ីត​ព្យាយាម​តោង​អោយ​ជាប់​អំណាច​របស់​គាត់ ពីព្រោះ​គាត់​យល់ថា​គាត់​នៅ​មាន មនុស្ស​គាំទ្រួ​នៅ​ឡើយ ។ ពួកយោធា ពួក​មនុស្ស​ធូរធា​នៅ​បាងកក ពួក​អាវ​លឿង ពួក​អា​ម៉ា​ត និង​អោយ​ខ្ពស់ ជាង​នេះ​អាច​មាន​ស្តេច​ថៃ​នៅ​ពីក្រោយ​ជួយ​ជ្រោមជ្រែង​គាត់​ដើម្បី​ប្រឆាំង​ សត្រូវ​រួមគ្នា​គឺ​ថាក់ស៊ីន​ដែល​ត្រូវ​គាំទ្រ​ដោយ​ពួក​អាវ​ក្រហម​និង​ត្រូវ​ ទម្លាក់​ចេញពី​អំណាច​តាមរយៈ​រដ្ឋប្រហារ​កាល​ពី​ឆ្នាំ​២០០៦ ។ នៅពេល​ដែល​ថៃ​ក្រហម​ព្រមាន​ធ្វើបាតុកម្ម​ម្តង គេ​តែង​ឃើញ​ស្តេច​ថៃ​ចេញ​ព្រះ​ភ័ក្ត្រ​ជា​សាធារណៈ ដើម្បី​ផ្តល់​ការគាំទ្រ​ជា​ប្រយោល ដល់​រ់ដ្ឋាភិបាល​របស់​លោក​អាប់​ភី​ស៊ីត ។ និយាយ​ម្យ៉ាងទៀត បាតុកម្ម​របស់​ថៃ​ដែល​ឡើង​ធំ​បំផុត​ត្រឹម​ថ្ងៃ​ទី​១៤ ខែ​មីនា​គឺជា​ការប្រឈមមុខ​ដាក់​គ្នា​រវាង​មនុស្ស​ពីរ វណ្ណៈ​គឺ​ពួក​អ្នក​មាន​មួយចំនួន​នៅ​បាងកក​និង​ពួក​អ្នកក្រ​ដែល​តំណាង​ដោយ​ ពួក​ថៃ​ក្រហម ។​
​ ​ម្ល៉ោះហើយ​លោក​អាប់​ភី​ស៊ីត​មិន​ខ្វល់​ថា​គាត់​ត្រូវ​គេ​គប់​លាមក គប់​ដប​ទឹក និង​មិន​អោយ​ចូល​ទឹកដី ថៃ តំបន់​ខ្លះ​ឡើយ ។ គាត់​អាច​ស៊ូទ្រាំ​នឹង​ភាពអាម៉ាស​ទាំងអស់នេះ​បាន​ពីព្រោះ​គាត់​គិតថា​មិនមែន ​តែ​គាត់​ម្នាក់​ឯង​ឡើយ ដែល​ត្រូវ​ឆ្កួត​និង​ងងឹតភ្នែក​ដោយសារ​អំណាច ។ គាត់​នៅ​មាន​មនុស្ស​គាំទ្រ ។ ប៉ុន្តែ​អ្វី​ដែល​គាត់​ភ្លេច​គិត​នោះ​គឺ​គាត់ គ្រាន់តែ​ជា​កូនអុក​នយោបាយ​មួយ​ដែល​ត្រូវ​គេ​លើក​មក​បន្តុប​នៅក្នុង​គ្រា​ មួយ​ដែល​ប្រទេស​ថៃ​មាន​វិបត្តិ​នយោបាយ​
​ហើយ​ពួក​មនុស្ស​ចាស់​ក្រាញ​ អំណាច​ដោយ​រួម​ទាំង​ពួកយោធា​ផង​ត្រូវការ​មនុស្ស​ម្នាក់​ដែល​អាច​ជា​អាយ៉ង​ ដែល​
​គេ​ងាយ​ញាក់​អោយ​ដើរ​តាម​តែ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ផលប៉ះពាល់​នោះ​មាន​ទំហំធំធេង​ណាស់​គឺជា​ការបូជា​ឈាម ប្រជាជន​ថៃ និង​ស្ថិរភាព​នយោបាយ​ថៃ សំរាប់​រយៈពេល​វែង​ដើម្បី​តែ​អំណាច​របស់​មនុស្ស​មួយ ក្តាប់​តូច ដែល​នៅតែ​គិត​ថា​នេះ​គឺជា​យុគសម័យ​នៃ​ការគ្រប់គ្រង​របស់​ពួកគេ​ទៀត ទោះបីជា​វា​បានក្លាយ ទៅ​ជា​អតីតកាល ទៅហើយ ។
​ ​ការរំពឹង​នោះ មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី​១៤​ខែ​មីនា​ទោះបី​មិនអាច​ផ្តួលរំលំ​រដ្ឋាភិបាល​ របស់​លោក​អាប់​ភី​ស៊ី​តក្តី វា​នឹង​មិនមែន​ជា​ការបញ្ចប់​នៃ​ការតស៊ូ​ដើម្បី​យុត្តិធម៌​និង​ប្រជាធិបតេយ្យ ​នៅ​ប្រទេស​ថៃ​ឡើយ ។ ផ្ទុយទៅវិញ នៅពេល​ណា​មួយ​ដែល​ពួក​ថៃ​ក្រហម​ទទួល​អារម្មណ៍​ថា​ពួក​គេ​លែង​អាច​តស៊ូ​ តាមរយៈ​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ដែល​ជា​និច្ចកាល​ត្រូវ​បង្ក្រាប​ដោយ​ពួកយោធា​ទៀត​នោះ ពួកគេ​អាច​នឹង​ងាក​ទៅរក ការតស៊ូ មួយ​ដែល គ្រោះថ្នាក់​ជាង​នេះ​គឺ​ការ​ប​ង្ថ​អ្កំពើហិង្សា ការ​វាយឆ្មក់ ពោល​គឺ​មធ្យោបាយ​គ្រប់បែប​យ៉ាង​ដែល​គេ​នឹកឃើញ​ដើម្បី ធ្វើអោយ​ក្រុង​បាងកក​លែង​មាន​សន្តិសុខ​តទៅទៀត ។ បើសិន​ជា​ពួកគេ​ឈាន​ដល់​ជំរើស​ចុង​ក្រោយ​បែបនេះ​នោះ វា​នឹង​គ្រោះថ្នាក់​បំផុត​សំរាប់​ប្រជាជន​និង​សេដ្ឋកិច្ច​ថៃ​។


Filed Under
: