ពួកអាវក្រហមឡោមព័ទ្ធបន្ទាយទាហានដោយដាក់ នាយករដ្ឋមន្ត្រី ឧបនាយកនិងមេទ័ពជាចំណាច់ខ្មាំង
lookandcomment
|
Monday, March 15, 2010
|
ពួកអាវក្រហមបានកើនចំនួន ដល់១សែននាក់នៅក្រុងបាងកកកាលពីថ្ងៃអាទិត្យខណៈដែលពួកគេ កំពុងធ្វើដំណើរចូលមកទៀតតាមជើងគោកនិងជើងទឹក។
ក្រុម អាវក្រហមបាននិយាយថាបើរដ្ឋាភិបាលមិនរំលាយសភាត្រឹមថ្ងៃត្រង់នៅ ថ្ងៃចន្ទនេះទេ នោះអ្នកគាំទ្ររបស់ខ្លួននឹងដើរដង្ហែរទៅកាន់បន្ទាយទ័ពជើងគោកទី១១ ដែលជាកន្លែងមជ្ឈមណ្ឌលបញ្ជាការថែរក្សាសន្តិសុខរបស់រដ្ឋាភិបាល។
នាយករដ្ឋមន្ត្រីថៃ ឧបនាយករដ្ឋមន្ត្រីនិងមេទ័ពសំខាន់ៗស្ថិតនៅក្នុងបន្ទាយនោះ។ពួកអាវ ក្រហមគំរាមឡោមព័ទ្ធបន្ទាយនោះនិងទុកអ្នកនៅក្នុងនោះជា ចំណាប់ខ្មាំងបើសិនជាការទាមទាររបស់គេមិនត្រូវបានគេធ្វើតាមទេនោះ ។
មេដឹកនាំក្រុមនេះលោកចាទូផន ប្រូមផាកាលពីថ្ងៃអាទិត្យបានព្រមានអំពីផលវិបាកដែលបង្កឡើងពី ការប្រើអំពើហិង្សាប្រឆាំងបាតុករនៅឯបន្ទាយទាហាននេះ។លោកបានព្រមាន ថា“បើមានការបាញ់តែមួយគ្រាប់នៅទីនោះ អាប់ភិស៊ីត១០០នាក់ ព្រេម១០០នាក់និងប្រាយុទ្ធ(មេទ័ពរង)១០០នាក់ក៏មិនអាចត្រួតត្រា សភាពការណ៍បានដែរ”។
ប្រភពយោធាបាននិយាយថាទាហាន៣.៥០០ នាក់ទៀតប្រដាប់ដោយខែលត្រូវគេទូរស័ព្ទអោយធ្វើដំណើរទៅការពារ បន្ទាយនោះជាបន្ទាន់ដោយចូលរួមជាមួយកម្លាំង១.៥០០នាក់ដែលមាននៅ ទីនោះស្រាប់។
ប្រភពព័ត៌មានបាននិយាយថាទាហាន១០.០០០នាក់ ទៀតត្រូវបញ្ជាអោយទ្រៀមខ្លួនជាស្រេច គឺរង់ចាំធ្វើដំណើរចូលក្រុងបាងកកមកពីខេត្តផ្សេងៗក្នុងករណី សភាពការណ៍នយោបាយប្រែជាអាក្រក់ឡើង។
ការបង្កើនកម្លាំង ទ័ពកើតឡើងនៅពេលពួកអ្នកគាំទ្រក្រុមអាវក្រហមកើនឡើងយ៉ាងគំហុក នៅក្នុងទីក្រុងបាងកក។ប៉ូលិសកាលពីថ្ងៃអាទិត្យបានវាយតម្លៃថាចំនួន បាតុករអាច៦០.០០០ តែបញ្ជាការប្រតិបត្តិការរក្សាសន្តិសុខនិយាយថាចំនួនពិតអាចជិត ១០០.០០០នាក់។
ពួកអាវក្រហមផ្តល់ពេលអោយរដ្ឋាភិបាល២៤ ម៉ោងចាប់ពីថ្ងៃត្រង់ថ្ងៃអាទិត្យដើម្បីរំលាយសភា។ពួកគេក៏បាន អំពាវនាវអោយគណបក្សប្រជាធិបតេយ្យដែលកំពុងដឹកនាំរដ្ឋាភិបាលចំរុះ អនុញ្ញាតអោយអ្នកបោះឆ្នោតសំរេចចិត្តលើរដ្ឋាភិបាលថ្មីរបស់គេ។
មេដឹកនាំអាវក្រហមម្នាក់បាននិយាយថា“យើងនឹងរង់ចាំចម្លើយ រដ្ឋាភិបាលត្រូវតែលាឈប់។ការរំលាយសភាជាដំណោះស្រាយតែមួយដែលយើង កំពុងអំពាវនាវ”។
ណាតតាវុធ សាយគួរ មេដឹកនាំម្នាក់ទៀតនៃក្រុមនេះបាននិយាយថា បើរដ្ឋាភិបាលធ្វើមិនដឹងមិនឮយើងនឹងពង្រីកការប្រឆាំងតវ៉ាអោយទៅ ផ្នែកផ្សេងៗនៃទីក្រុង។“ជាការត្រឹមត្រូវ បើសភាត្រូវបានរំលាយហើងគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោត នោះពួកប្រជាធិបតេយ្យអាចដឹកនាំរដ្ឋាភិបាលតាមចិត្ត”។
តែទោះជាយ៉ាងណាលោកនាយករដ្ឋមន្ត្រីអាប់ភិស៊ីតបានច្រានចោលការដាក់ ឱសានវាទរបស់ពួកអាវក្រហមដោយលោកបាននិយាយថា“ការរំលាយសភាឬការលាឈប់ របស់នាយករដ្ឋមន្ត្រីអាចធ្វើបានក្នុងប្រព័ន្ធប្រជាធិបតេយ្យ តែវាអាស្រ័យលើភាពសមហេតុផលហើយហេតុផលរបស់ខ្ញុំគឺ ផលប្រយោជន៍ជាតិ។ ខ្ញុំនៅតែព្រួយបារម្ភថាបើរំលាយសភាវានាំដល់ជម្លោះហើយចលានានានា រារាំងការបោះឆ្នោតដោយសន្តិវិធី ផលប្រយេជាន៍ជាតិនឹងត្រូវរងគ្រោះ”។
អាប់ភិស៊ីត បានបញ្ជាក់ថាលោកនឹងមិនទទួលកាលកំណត់ដែលដាក់ឡើងដោយក្រុមអាវ ក្រហមតែថាលោកនឹងស្តាប់ពួកបាតុករនិងត្រៀមពិភាក្សាការទាមទាររបស់ គេដោយសមហេតុផល។លោកក៏បានបដិសេធការចោទប្រកាន់របស់ក្រុមអាវក្រហម ដែលថាលោកបានគាំទ្ររដ្ឋប្រហារយោធាដើម្បីជាវិធីបញ្ចប់ភាព ប្រទាញប្រទង់។
Filed Under:
ដំណឹងថ្មីប្រចាំថ្ងៃ
,
ដំណឹងអន្តរជាតិ