នីកូឡាស សាកូហ្ស៊ី និង ខាឡា ប្រ៊ុយនី បង្ហាញភាពស្រុះស្រូលគ្នា
lookandcomment
|
Tuesday, March 16, 2010
|
គណបក្ស UMP ដែលកំពុងកាន់អំណាចរបស់លោក សាកូហ្ស៊ី កំពុងប្រឈមនឹងការបរាជ័យធ្ងន់ធ្ងរ នៅក្នុងការបោះឆ្នោតពីរ ដោយគេចាត់ទុកថា ជាការបោះឆ្នោតប្រជាមតិស្តីពីការដឹកនាំ នៅក្នុងរយៈពេលពាក់កណ្តាលអាណត្តិ ប្រធានាធិបតីរបស់លោកដែលមានរយៈពេល៥ឆ្នាំ ។ វាជាការបោះឆ្នោតទូទាំងប្រទេសចុងក្រោយ មុនពេលការបោះឆ្នោតជ្រើរើសសមាជិកសភា និងប្រធានាធិបតីដែលគ្រោងធ្វើឡើងនៅឆ្នាំ២០១២ ហើយនេះជាលើកទីមួយ ហើយចាប់តាំងពីការធ្លាក់ចុះសេដ្ឋកិច្ចមួយឆ្នាំពេញ បានជំរុញអត្រាអ្នកគ្មានការងារធ្វើ កើនឡើងរហូតដល់បីលាននាក់ ជាតួលេខដ៏អាក្រក់បំផុត នៅក្នុងរយៈពេលមួយទសវត្សរ៍នេះ ។
គណបក្សប្រឆាំងឈ្មោះ “ អ្នកសង្គមនិយម ” គ្រោងនឹងរក្សាបានសំលេងគាំទ្រ នៅក្នុងតំបន់ទាំង២០ ក្នុងចំណោមតំបន់ទាំង២២ នៅតំបន់ដីគោកបារាំងបូករួមតំបន់ Corsica ដែលពួកគេធ្លាប់ឈ្នះ កាលពីការបោះឆ្នោតលើកមុនកាលពីឆ្នាំ២០០៤ ហើយប្រហែលជាដណ្តើមបាន “ ជោគជ័យ ” នៅក្នុងការបោះឆ្នោតជុំទី២នៅថ្ងៃទី ២១ ខែមីនានេះ ។ លោក សាកូហ្ស៊ី បានអះអាងថា ការបោះឆ្នោតនេះគឺអំពីបញ្ហាក្នុងស្រុកសុទ្ធសាធ ហើយបានច្រានចោលការរុះរើទ្រង់ទ្រាយធំណាមួយ ប្រសិនបើលទ្ធផលមិនល្អដូចដែលគេរំពឹងទុក ។
ខណៈពេលលោក ប្រឈមនឹងការបរាជ័យផ្នែកនយោបាយ ប្រធានាធិបតីបារាំងរូបនេះ ក៏កំពុងតែជួបនូវវិបត្តិផ្ទាល់ខ្លួនផងដែរ បន្ទាប់ពីមានពាក្យចាចាមអារ៉ាមថា ជីវិតអាពាហ៍ពិពាហ៍លើកទី២របស់លោកជាមួយនាង ខាឡាប្រ៊ុយនី អតីតតារាបង្ហាញម៉ូតនោះកំពុងមានភាពរកាំរកូស ។ អ្នកទាំងពីរបានមកចូលរួមបោះឆ្នោតនៅសាលារៀនមួយ ក្នុងទីក្រុងប៉ារីសកាលពីថ្ងៃអាទិត្យជាការ ការបង្ហាញនូវការស្រុះស្រួលគ្នា ប៉ុន្តែចៃដន្យនាង ខាឡាប្រ៊ុយនី ត្រូវបានគេថតរូបមុនពេលចូលទៅអាគារនោះ ឃើញនាងឈរនៅក្រោមផ្ទាំងរូបភាពរបស់តារាចំរៀងបារាំង បេនចាមីន បាយអូឡេ ដែលកាលពីសប្តាហ៍មុនពាក្យចចាមអារ៉ាមថា អ្នកទាំងពីរមានទំណាក់ទំនងជាមួយគ្នា ប៉ុន្តែលោក សាកូហ្ស៊ី បានច្រានចោលពាក្យចចាមអារ៉ាមទាំងនេះ ព្រមជាមួយនឹងពាក្យចចាមអារ៉ាមដ៏ទៃទៀតដែលថា លោកក៏មានទំនាក់ទំនងជាមួយ រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់លោកដែរ ដោយហៅថាពាក្យចចាមអារ៉ាមនេះថា “ ល្ងីល្ងើ ” ៕
Filed Under:
ដំណឹងថ្មីប្រចាំថ្ងៃ
,
ដំណឹងអន្តរជាតិ