ប្រមុខរដ្ឋស្តីទីកម្ពុជាបញ្ជាក់ពីនយោបាយចិនតែមួយ
lookandcomment
|
Tuesday, March 16, 2010
|
លោកស្រី ផេង គន្ធាបុរី នាយិកាពិធីការសម្តេច ជា ស៊ីម បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីជំនួបរវាងសម្តេច និងលោកឯកអគ្គរដ្ឋទូតចិន កាលពីព្រឹកថ្ងៃទី១៥ ខែមីនា នេះថា សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ និងបានចាត់ទុកបេសកកម្មការទូត របស់លោក ផាន គ័ងស៊ូ (Pan Guang Xue) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសចិនប្រចាំនៅកម្ពុជា នាពេលនេះថា នឹងមានសកម្មភាពល្អប្រសើរ ក្នុងការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរលង់ណាស់មកហើយ រវាងប្រទេសទាំងពីរ ក៏ដូចជារវាងបក្ស និងប្រជាជន និងជាពិសេសរវាងស្ថាប័ននីតិបញ្ញត្តិ និងក្រសួងការបរទេសនៃប្រទេសទាំងពីរ ។ សម្តេចក៏បានជម្រាបលោកឯកអគ្គរដ្ឋទូតទើបមកថ្មីនេះ អំពីជំហររបស់កម្ពុជាថា កម្ពុជានៅតែគាំទ្រចំពោះនយោបាយចិនតែមួយជានិច្ចផងដែរ ។
លោក ផាន គ័ងសូ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ជំនួស លោកស្រី ចាង ជីន ហ្វេង(Zhang Jin Feng) ដែលបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ៕
Filed Under:
ដំណឹងសំខាន់ៗ ប្រចាំថ្ងៃ
,
នយោបាយ