top menu
1:ប៉ូលិសម្នាក់កាលពីល្ងាចថ្ងៃអង្គារបានឡើងថ្លែងទៅហ្វូងបាតុករអាវក្រហមនិងចោទរដ្ឋាភិបាលថាបំផ្លាញសេចក្តីថ្លៃថ្នូររបស់ប៉ូលិស 2:ព្រះអង្គម្ចាស់Akishino របស់ជប៉ុនបានលុបចោលផែនការមកទស្សនាថៃដោយសារជម្លោះនយោបាយថៃ 3: ឡាវចេញការព្រមានកុំអោយពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅថៃ ជាពិសេសក្រុងបាងកក
  • ពត៌មានជាតិ

  • ពត៌មានអន្តរជាតិ

  • វីឌេអូ

  • បច្ចេកវិទ្យា

  • យានយន្ត

  • ប្លែកៗ

  • ជីវិតនិងការរស់នៅ

ក្រុម​អាវ​ក្រហម​គំរាម​ចាក់​ស្រោច​ឈាម​១.០០០​លីត្រ​នៅ​ វិមាន​រដ្ឋាភិបាល​ ​ ​

ក្រុម​អ្នកគាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​អាវ​ក្រហម​បាន​គំរាម​ចាក់​ស្រោច​ ឈាម​របស់​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ផ្លូវ​ចូល​វិមាន​រដ្ឋាភិបាល​។​
​ ​
​មេដឹកនាំ​ក្រុម​នេះ​លោកណាត​តាវុ​ធ សាយ​គួ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ក្រុម​អាវ​ក្រហម​នឹង​យក​ឈាម​១.០០០​ លីត្រ​ពី​អ្នកគាំទ្រ​ប្រមាណ​១០០.០០០​នាក់​ហើយ​ជះ​វា​នៅមុខ​វិមាន​រដ្ឋាភិបាល ​បើ​នាយក​រដ្ឋមន្ត្រី​អាប់​ភិស៊ី​ត​នៅ​តែ​ក្រាញ​តោង​អំណាច​។​
​ ​
​ លោក​បាន​និយាយថា សមាជិក​អាវ​ក្រហម​ម្នាក់ៗ​នឹង​បរិច្ចាគ​ឈាម​១០​សង្ទីម៉ែត្រ​គីប​។​“​បើ​អាប់ ​ភិ​ស៊ីតនិង​រដ្ឋមន្ត្រីក្នុង​គណៈរដ្ឋមន្ត្រី​របស់លោ​កចង់​ចូល​ធ្វើការ​នៅ​ វិមាន​រដ្ឋាភិបាល ពួកគេ​ត្រូវតែ​ដើរ​លើ​ឈាម​របស់​ប្រជាជន​”​។​
​ ​
​ ស្នាក់ការ​គណបក្ស​ប្រជាធិបតេយ្យ​និង​ផ្ទះ​របស់​នាយក​រដ្ឋមន្ត្រី​នឹង​ជា​ គោលដៅ​បន្ទាប់​សំ​រាប់ការ​ជះ​ឈាម​នេះ​បើ​ការទាមទារ​របស់​ក្រុម​អាវ​ក្រហម​ មិន​ត្រូវបាន​គេ​គោរព​ធ្វើ​តាម​ទេ​នោះ​។​
​ ​
​ក្នុងពេល​ជាមួយគ្នា ក្រសួង​សុខាភិបាល​បាន​ព្រមាន​អ្នកប្រឆាំង​តវ៉ា​អំពី​ការឆ្លង​ជម្ងឺ​ដោយសារ​ ការ​បូម​ឈាម​នេះ​តែ​មេដឹកនាំ​អាវ​ក្រហម​ម្នាក់​ទៀត​បាន​និយាយថា​ការ​បូម​ឈាម ​១០​សង្ទីម៉ែត្រ​គីប​មិន​បង្ក​បញ្ហា​សុខភាព​ដល់​អ្នក​ប្រឆាំង​តវ៉ា​ទេ​និង​ ថា​ក្រុម​កំពុង​ប្រមូល​បុគ្គលិក​ពេទ្យ​៥០០​នាក់​មក​ធ្វើការ​បូម​ឈាម​។​
​ ​
​ពួក​មន្ត្រី​ក្រសួង​សុខាភិបាល​និយាយថា​ពួក​អាវ​ក្រហម​នឹង​ ស្លុតចិត្ត​ដោយ​ឃើញ​ឈាម​ជាពិសេស​ក្នុង​ពេល​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង បើ​ពួកគេ​មិន​មាន​ការ​សម្រាក​អោយ​គ្រប់គ្រាន់​ទេ​នោះ​។​
​ ​​តែ​ ពួក​អ្នក​ប្រឆាំង​តវ៉ា​ជាច្រើន​បាន​ច្រាន​ចោល​ការព្រមាន​ដោយ​ស្ត្រី​អាយុ​៥៣ ​ឆ្នាំ​ម្នាក់​មក​ពី​ឈៀង​ម៉ៃ​បាន​និយាយថា​គាត់​ចង់​ផ្តល់​ឈាម​។​“​យើង​ គ្មានកាំភ្លើង គ្មាន​អាវុធ តែ​អ្វី​ដែល​យើង​មាន​គឺ​ឈាម​របស់​យើង​។​យើង​នឹង​ប្រើ​វា​ដើម្បី​ស្វែងរក​ លទ្ធិប្រជាធិបតេយ្យ​ពិត​”​។​


Filed Under
: ,