top menu
1:ប៉ូលិសម្នាក់កាលពីល្ងាចថ្ងៃអង្គារបានឡើងថ្លែងទៅហ្វូងបាតុករអាវក្រហមនិងចោទរដ្ឋាភិបាលថាបំផ្លាញសេចក្តីថ្លៃថ្នូររបស់ប៉ូលិស 2:ព្រះអង្គម្ចាស់Akishino របស់ជប៉ុនបានលុបចោលផែនការមកទស្សនាថៃដោយសារជម្លោះនយោបាយថៃ 3: ឡាវចេញការព្រមានកុំអោយពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅថៃ ជាពិសេសក្រុងបាងកក
  • ពត៌មានជាតិ

  • ពត៌មានអន្តរជាតិ

  • វីឌេអូ

  • បច្ចេកវិទ្យា

  • យានយន្ត

  • ប្លែកៗ

  • ជីវិតនិងការរស់នៅ

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដាក់បទបញ្ជា មិន​ឲ្យ​កងទ័ព​កម្ពុជា ជ្រៀតជ្រែក​រឿង​ថៃ​

ភ្នំពេញ: សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឹងម៉ាត់​នៅថ្ងៃនេះ ដោយ​មិន​អនុញ្ញាត​ឲ្យមាន​ការច​ល័ត​កងទ័ព​កម្ពុជា នៅតាម​ព្រំដែន និង​មិន​អនុញ្ញាតឲ្យ​កម្លាំង​កម្ពុ​ជាធ្វើ​សកម្មភាព​អ្វីនៅតាម​បណ្តោយ​ ព្រំដែន​កម្ពុជា​-​ថៃ ឡើយ ​។

​ ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ខាងលើ​នេះ ត្រូវបាន​ដាក់ចេញចំ​ពេល​ដែល​ប្រទេស​ថៃ​កំពុង​តែ​វឹកវរ ដោយសារ​បាតុកម្ម​អាវ​ក្រហម​រាប់ម៉ឺន​នាក់ ដែល​គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន កំពុងតែ​ធ្វើ​បាតុកម្ម​យ៉ាង​ខ្លាំងក្លា នៅ​ទីក្រុង​បាងកក ដើម្បី​ប្រឆាំង​នឹង​នាយករដ្ឋមន្ត្រី​ថៃ អាប់​ភី​ស៊ីត វេចា​ជីវ៉ា​ ។​

​ ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាលពី​ព្រឹក​ថៃ្ងច័ន្ទ ទី​១៥ ខែ​មីនា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កងទ័ព និង​អាជ្ញាធរ​កម្ពុជា នៅតាម​ព្រំដែន​ថៃ ត្រូវ​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយនឹង​គ្នា​ជាធម្មតា​ ។​

​ ​ជាមួយគ្នា​នោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ដាក់បទបញ្ជា​ទៅកាន់​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​លោកនាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន អគ្គមេបញ្ជាការ​កងទ័ព​កម្ពុជា ដើម្បី​ត្រួតពិនិត្យ​កម្លាំង​កងទ័ព​កម្ពុជា តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​ ។

​ ​សម្តេចនាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា កងទ័ព​កម្ពុជា ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់ ដោយ​មិន​ត្រូវ​ចល័ត​កម្លាំងនៅតាម​ព្រំដែន​ឡើយ ដើម្បី​កុំឲ្យ​មាន​ការយល់ច្រលំ ​។ កម្ពុជា សូម​ប្រកាស​ថា មិន​ឆ្លៀតឱកាសពេល​ដែល​ថៃកំពុង​វឹកវរ​រឿង​ផ្ទៃក្នុង បែរជា​យើង​ធ្វើ​សកម្មភាព​ណាមួយ​នោះ​ទេ​ ។ កម្ពុជា ក៏​មិន​បង្ក​អរិយ​ភាព ដោយ​បញ្ឆេះ​បញ្ហា​ព្រំដែនក្នុងពេល​ដែល​ថៃ កើត​មាន​បញ្ហា​នោះ​ឡើយ ​។​

​ ​ក្នុង​ពេល​ប្រកាស​ដូច្នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​អំពាវនាវ​ទៅកាន់​ប្រជាជន​កម្ពុជា ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ ទាំង​អ្នក​ស្របច្បាប់ និង​មិន​ស្របច្បាប់ ដោយ​មិន​ត្រូវ​ចូលរួម​ក្នុង​បាតុកម្ម​នៅ​ប្រទេស​ថៃ​ឡើយ​ ។ ម្យ៉ាងទៀត ចំពោះ​ប្រជាជន​កម្ពុជា នាពេលនេះ បើ​អាច​ជៀសវាង​បាន ក៏​គួរ​កុំ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​បាងកក មុនពេល​ដែល​បាតុកម្ម​ថៃ ត្រូវបាន​រំសាយ ​។ ចំណែក​ការទាក់ទង រកស៊ី លក់ដូរ នៅតាម​ព្រំដែន ត្រូវធ្វើ​ជា​ធម្មតា​ ។​

​ ​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា សិទ្ធិ​ធ្វើ​បាតុកម្ម​របស់​ក្រុម​អាវ​ក្រហម អាវ​លឿង ដើម្បី​ផ្លាស់ប្តូរ​ណាមួយ នៅ​ប្រទេស​ថៃ គឺជា​សិទ្ធិ​របស់​ប្រជាជន​ថៃ ដែល​គេ​អាច​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​របស់​គេ​ ។ ដូច្នេះ​ប្រជាជន​កម្ពុជា មិន​ត្រូវ​ពាក់ព័ន្ធនឹង​រឿង​នោះទេ​ ។​

​ ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាស​បដិសេធ​នូវ​ការអះអាង​របស់​ក្រុង​បាងកក ដែលថា អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន នៅ​កម្ពុជា​ ។​

​ ​សម្តេច​តេជោ ហ៊ុន សែន បាន​បន្ថែមថា កម្ពុជា​គ្មាន​ការលាក់លៀម​ទេ បើ ថាក់ស៊ីន មក​កម្ពុជា គឺ​បញ្ចាំង​ក្នុង​ទូរទស្សន៍​ហើយ ​។ ប៉ុន្តែ​ពេល​នេះ ថាក់ស៊ីន មិន​បាន​មក​កម្ពុជា​ទេ​ ៕​


Filed Under
: ,