top menu
1:ប៉ូលិសម្នាក់កាលពីល្ងាចថ្ងៃអង្គារបានឡើងថ្លែងទៅហ្វូងបាតុករអាវក្រហមនិងចោទរដ្ឋាភិបាលថាបំផ្លាញសេចក្តីថ្លៃថ្នូររបស់ប៉ូលិស 2:ព្រះអង្គម្ចាស់Akishino របស់ជប៉ុនបានលុបចោលផែនការមកទស្សនាថៃដោយសារជម្លោះនយោបាយថៃ 3: ឡាវចេញការព្រមានកុំអោយពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅថៃ ជាពិសេសក្រុងបាងកក
  • ពត៌មានជាតិ

  • ពត៌មានអន្តរជាតិ

  • វីឌេអូ

  • បច្ចេកវិទ្យា

  • យានយន្ត

  • ប្លែកៗ

  • ជីវិតនិងការរស់នៅ

ជប៉ុន​អះអាង​ពី​ការជួយ​កម្ពុជា លើ​វិសយ័​មួយចំនួន​

ភ្នំពេញ: មន្ត្រី​ការទូត​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ជំរាប់​ដល់​លោក រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា អំពី​ជំហ ក្នុង​ការជួយ​ដល់​កម្ពុជា លើ​ការងារ​មួយចំនួនទៀត ដែល​ការជួយ​នោះ នឹង​បាន​ជា​ប្រយោជន៍​ច្រើន​ដល់ ប្រជាជន​កម្ពុជា ។​
​ការអះអាង​នេះ បាន​កើតឡើង​កាលពី​ព្រឺ​ក​ថ្ងៃទី ១១ ខែ​មីនា ឆ្នាំ​២០១០ បន្ទាប់​ពី​ការជួបពិភាក្សា​ការងារ រវាង​លោក ចន្ទ័ សារុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​ជាមួយ​លោក ម៉ាសា​ហ្វូ​ម៉ី គូ​រ៉ូ​គី ឯកអគ្គ រាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីស្តីការក្រសួង ។​
​មន្ត្រីជាន់ខ្ពស់​ក្រសួង​កសិកម្ម បាន​ប្រាប់​អ្នកកាសែត​ថា នៅក្នុង​ជំនួប​នោះ​មន្ត្រីជាន់ខ្ពស់ នៃ​ប្រទេស​ទាំង​ពីរ​បាន​ពិភាក្សា ទៅលើ​កិច្ចការ​មួយចំនួន ដែល​ស្ថិត​នៅក្នុង​ក្រប​ខណ្ឌ​សហប្រតិបត្តិការ​គ្នា ។ នៅក្នុង​ជំនួប​នេះ​លោក​ទូត​ជប៉ុន បានបញ្ជាក់​ថា រដ្ឋាភិបាល​ជប៉ុន​បាន​យកចិត្តទុកដាក់ លើ​ការអភិរក្ស​សត្វ​ផ្សោត នៅ​កម្ពុជា​ហើយ​នឹង​មាន​គំរោង​ជួយ លើ​ការអភិរក្ស​នេះ ។ ពាក់​ពន្ធ័​កិច្ចសហប្រតិបត្តិកា​រ លើ​ការ​បំរែបំរួល​ធាតុអាកាស​តាមរយៈ ការការពារ​និង​អភិរក្ស​ធនធាន​ព្រៃឈើ ក្រោម​គំរោង​ជំនួយ​ស្តីពី ការកាត់បន្ថយ​ការ​សាយភាយ ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ការបាត់បង់ និង​រិច​រិល​ព្រៃឈើ ( ឌ្រែ​ឌ ) រដ្ឋាភិបាល​ជប៉ុន នឹង​ចុះហត្ថលេខា​ជាមួយ ក្រសួងការបរទេស​នៅ​ថ្ងៃទី ១៨ មីនា ២០១០ នេះ ។​
​មន្ត្រី​រូបនោះ​បាន​បន្តទៀតថា ក្នុង​កិច្ចបិភាក្សា​នេះ លោក​រដ្ឋមន្ត្រី​កសិកម្ម​កម្ពុជា​បានបញ្ជាក់​ថា ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ធ្វើ​ការជ្រើសរើស​ក្រុមហ៊ុន Oji paper Co., Ltd សម្រាប់​ធ្វើជា ដៃគូ​លើ​ការងារ​ដាំ​ឈើ ជា​លក្ខណៈឧ​ស្សហកម្ម នៅ​ស្ថានីយ​ដាំ​ឈើ​ម្សៅ​ក្រដាស ហ៊ុន សែន មាណ​ក ក្នុង​ខេត្ត​កំពង់ឆ្នាំង​លើ​ផ្ទៃដី​១០០០០​ហ​.​ត ។ ក្រសួង​យល់ឃើញថា អនុសញ្ញា​អន្តរជាតិ​ស្តីពី ការអភិរក្ស​ត្រីធូ​ណា​អា​ត្លង់​ទិច ( International Convention for conservation of Atlantic Tuna ) មាន​រចនា​សម្ពន្ធ័និង​វិធានការ​គ្រប់គ្រង ច្បាស់លាស់​ហើយ ដូចនេះ​គួរ​ពង្រឹង​ការអនុវត្ត​ប្រសើរ​ជាង ៕


Filed Under
: ,