មន្ត្រីចិន : តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ជម្រុញកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងចិន
lookandcomment
|
Friday, March 12, 2010
|
ភ្នំពេញ: ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម របស់ស្ថានទូតចិន ប្រចាំកម្ពុជាលោក ជិន យ៉ុន (Jin Yuan) បាននិយាយថា កម្ពុជាជាប្រទេសសមាជិកអាស៊ាន ដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំកន្លងមក ថ្មីៗនេះ ដូច្នេះពុំចាំបាច់សង្ស័យឡើយ គឺតំបន់ពាណិជ្ជកម្មសេរីចិនអាស៊ានបាននាំមកនូវសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចិន ។ ក្នុងសន្និសីទកាសែតស្តីពីការផ្សព្វផ្សាយពីតំបន់ពាណិជ្ជកម្មសេរី ចិន-អាស៊ាន កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១០ នៅការិយាល័យទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម របស់ស្ថានទូតចិនប្រចាំកម្ពុជា លោក ជិន យ៉ុន បានលើកឡើងថា ចាប់ពីខែតុលា ឆ្នាំ២០០៩ កម្ពុជា-ចិន បានចាប់ផ្តើមអនុវត្តកាត់បន្ថយពន្ធ តាមតំបន់ពាណិជ្ជកម្មសេរី ធ្វើឲ្យការផ្លាស់ប្តូរពាណិជ្ជកម្មប្រទេសទាំងពីរ បានកើនឡើងជាវិជ្ជមានរហូតដល់ចំនួន ៣ ខែជាបន្តបន្ទាប់ ។ នៅត្រីមាសទី៤ ចុងឆ្នាំ២០០៩ កម្ពុជា បាននាំចេញទៅប្រទេសចិន បានកើនឡើង៥៥,៥ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០០៨ ។
យោងតាមស្ថិតិសរុបរបស់ស្ថាប័នគយប្រទេសចិនបានបង្ហាញថា ដោយសារតែផលប៉ះពាល់ នៃវិបត្តិហិរញ្ញវត្ថុអន្តរជាតិ បានធ្វើឲ្យពាណិជ្ជកម្មសរុបរវាងចិន និងកម្ពុជានៅត្រីមានសទី១ ទី២ និងត្រីមាសទី៣ ក្នុងឆ្នាំ២០០៩ បានថយចុះប្រមាណ ២៣,៦ % បើធៀបនឹងឆ្នាំ២០០៨ ។
ក៏ប៉ុន្តែលោកទីប្រឹក្សា ជិន យ៉ុន បានលើកឡើងថា នៅក្នុងខែមករា ឆ្នាំ២០១០នេះ ដោយសារតែការអនុវត្តន៍នូវការកាត់បន្ថយពន្ធ តាមតំបន់ពាណិជ្ជកម្មសេរីចិនអាស៊ាន បានធ្វើឲ្យពាណិជ្ជកម្មចិន និងកម្ពុជាមានការកើនឡើង ២១ % ស្មើប្រមាណ ៨៤ លានដុល្លារអាមេរិក ។ ក្នុងនោះកម្ពុជាបាននាំចេញទៅប្រទេសចិនមានកំណើនខ្ពស់រហូតដល់ ៣០៧ % នៅក្នុងខែមករា ឆ្នាំ២០១០ នេះ ។
លោក ជិន យ៉ុន បានបញ្ជាក់ថា កំណើនជាវិជ្ជមានរវាងពាណិជ្ជកម្មកម្ពុជា និងចិននេះបញ្ជាក់ថា ការបង្កើនពាណិជ្ជកម្ម របស់តំបន់ពាណិជ្ជកម្មសេរី មានប្រសិទ្ធភាពគួរឲ្យកត់សម្គាល់ ។ ម្យ៉ាងទៀតប្រទេសចិន និងប្រទេសអាស៊ានបង្កើនតំបន់ពាណិជ្ជកម្មសេរី ក៏បានបញ្ចេញសញ្ញជូនដល់ពិភពលោកថា ទោះបីវិបត្តិហិរញ្ញវត្ថុអន្តរជាតិកើតឡើង ក៏ប៉ុន្តែវិបត្តិនោះមិនបានរារាំងជំហ៊ានទៅមុខរបស់ពាណិជ្ជកម្ម សេរី និងបើកទូលាយទីផ្សារបស់ប្រទេសចិន និងប្រទេសអាស៊ាន ពិសេសទីផ្សារវាងចិន និងកម្ពុជាឡើយ ។
របាយការណ៍របស់ស្ថានទូតចិនបានបង្ហាញថា ប្រទេសកម្ពុជា និងប្រទេសចិន បានអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ និងពាណិជ្ជកម្មសេរីចិន-អាស៊ានចាប់តាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ២០០៩ ។ តាមរយៈកិ្ចចព្រមព្រៀងនេះប្រទេសទាំងពីរ បានរៀបចំកាត់បន្ថយពន្ធគយនូវផលិតផល ដែលមានដើមកំណើតផលិតនៅកម្ពុជា ចំនួន ៦៧៥១ មុខ ចាប់ពី ០% ទៅ ៥ % ។ យោងតាមកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន នៅឆ្នាំ២០១១ ឆ្នាំ២០១៣ និងឆ្នាំ២០១៥ ប្រទេសចិនបានសម្រេចកាត់បន្ថយពន្ធ ០ % ចំពោះផលិតផលកសិកម្មចំនួនយ៉ាងច្រើន ដែលនាំចេញពីប្រទេសកម្ពុជា ចូលទៅកាន់ប្រទេសចិន ។ នេះដោយសារតែកម្ពុជាជាសមាជិកថ្មីរបស់សមាគមអាស៊ាន ក្នុងចំណោម ៤ ប្រទេស ដែលរួមមាន ៖ វៀតណាម ឡាវ និងភូមា ។
តួលេខរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា រហូតដល់ចុងឆ្នាំ២០០៩ គម្រោងធ្វើវិនិយោគទុនរបស់ចិន នៅប្រទេសកម្ពុជា មានចំនួនសរុប ៣៤៩ គម្រោង និងមានអ្នកវិនិយោគទុនសរុប ដែលជាប់កិច្ចព្រមព្រៀងមានទឹកប្រាក់ចំនួន ៧,០៣០ លានដុល្លារអាមេរិក ។ ប្រទេសចិន បានក្លាយជាប្រភពប្រទេស ធ្វើវិនិយោគទុនធំជាងគេនៅប្រទេសកម្ពុជា ។ ការធ្វើវិនិយោគទុនចិន នៅកម្ពុជាលើវិស័យវាយនភ័ណ្ឌ វិស័យកសិកម្មកសាងហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី និងតំបន់សេដ្ឋកិច្ចពិសេសជាដើម ។
លោកទីប្រឹក្សាស្ថានទូតចិនបានបន្ថែមថា ការផ្តោះប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងចិន កាលពីឆ្នាំ២០០៩ មានចំនួន ៩៤៤ លានដុល្លារអាមេរិក ។ ក្នុងនោះចិន បាននាំទំនិញចូលមកកាន់ប្រទេសកម្ពុជា មានចំនួន ៩០៧ លានដុល្លារ ។ ចំណែកកម្ពុជា នាំចេញទៅចិន ៣៧ លានដុល្លារប៉ុណ្ណោះ ។ កម្ពុជា បាននាំអង្ករ និងដំឡូងមី ទៅកាន់ប្រទេសចិន ។
លោក ជិន យ៉ុន បានគូសបញ្ជាក់ថា កម្ពុជាគឺជាគោលដៅសម្រាប់អ្នកវិនិយោគចិន ។ នេះក៏ដោយសារតែស្ថានភាពនៅក្នុងប្រទេសកម្ពុជា មានស្ថេរភាពនយោបាយ និងសន្តិសុខល្អ ជាពិសេសកម្ពុជាសំបូរដោយធនធានក្នុងវិស័យកសិកម្ម ។ ដូច្នេះ យើងខ្ញុំលើកទឹកចិត្តឲ្យសហគ្រាសរបស់ចិន ចូលមកវិនិយោគនៅកម្ពុជា ដើម្បីធ្វើវិនិយោគខាងកសិកម្ម រ៉ែ និងហេដ្ឋារចនាសម្ព័ន្ធ ដែលជម្រុញដល់ពាណិជ្ជកម្មរបស់កម្ពុជា ជាពិសេសការនាំចេញនូវផលិតផលកម្ពុជា ទៅកាន់ប្រទេសចិន ។
របាយការណ៍របស់ស្ថានទូតចិនបានបង្ហាញថា តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ដែលបានគ្របដណ្តប់លើប្រទេសចំនួន ១១ មានមនុស្សចំនួន ១,៩ ពាន់លាននាក់ និងមានទំហំពាណិជ្ជកម្មសរុបចំនួន ៤៥០០ ពាន់លានដុល្លារ ។ តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១០ បានក្លាយជាតំបន់ពាណិជ្ជកម្មសេរី ដែលមានចំនួនប្រជាជនច្រើនជាងគេលើពិភពលោក ជាប់ចំណាត់ថ្នាក់ទី៣ និងជាតំបន់ពាណិជ្ជកម្មសេរីធំជាងគេ ដែលរៀបចំឡើងដោយប្រទេសកំពុងអភិវឌ្ឍន៍ ។
ក្នុងសកម្មភាពពាណិជ្ជកម្មក្នុងខែមករា ឆ្នាំ២០១០នេះ តំបន់ពាណិជ្ជកម្មសេរីរវាងចិន និងអាស៊ាន បានទទួលលទ្ធផលគួរកត់សម្គាល់ ។ តាមការបូកសរុបរបស់គយប្រទេសចិន នៅខែមករា ដើមឆ្នាំ២០១០នេះ ការធ្វើពាណិជ្ជកម្មចិន និងអាស៊ាន មានទឹកប្រាក់សរុបចំនួន ២២,៤៨០ លានដុល្លារអាមេរិក ។ តួលេខនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន គឺកើនឡើង ៨០% ។ ក្នុងនោះការនាំចេញរបស់ចិនទៅកាន់ប្រទេសអាស៊ានទាំង១០ មានទឹកប្រាក់ចំនួន ១០,៥៥០ លានដុល្លារ កើនឡើង ៥២,៨ % ។ ចំណែកប្រទេសអាស៊ាន នាំចេញទៅកាន់ប្រទេសចិន មានទឹកប្រាក់ ១០,៩៣០ លានដុល្លារ ដែលកើនឡើង ១១៧,៣ % បើប្រៀបធៀបនឹងឆ្នាំមុន ។ ស្ថានទូតចិនក៏បានលើកឡើងថា អាស៊ាន បានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំ ចំណាត់ថ្នាក់ទី៣ របស់ប្រទេសចិន ។ ចំណែកការនាំចេញរបស់អាស៊ានក៏បានកើនឡើងទ្វេដង ។ សរុបទៅ តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន មានគោលបំណងអនុវត្តន៍របបកាត់បន្ថយពន្ធ ហើយជម្រុញផលិតផលនាំចេញទៅប្រទេសក្រៅ ៕

Filed Under:
ដំណឹងថ្មីប្រចាំថ្ងៃ
,
សេដ្ឋកិច្ច