top menu
1:ប៉ូលិសម្នាក់កាលពីល្ងាចថ្ងៃអង្គារបានឡើងថ្លែងទៅហ្វូងបាតុករអាវក្រហមនិងចោទរដ្ឋាភិបាលថាបំផ្លាញសេចក្តីថ្លៃថ្នូររបស់ប៉ូលិស 2:ព្រះអង្គម្ចាស់Akishino របស់ជប៉ុនបានលុបចោលផែនការមកទស្សនាថៃដោយសារជម្លោះនយោបាយថៃ 3: ឡាវចេញការព្រមានកុំអោយពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅថៃ ជាពិសេសក្រុងបាងកក
  • ពត៌មានជាតិ

  • ពត៌មានអន្តរជាតិ

  • វីឌេអូ

  • បច្ចេកវិទ្យា

  • យានយន្ត

  • ប្លែកៗ

  • ជីវិតនិងការរស់នៅ

លទ្ធផល​ប្រដាល់ TV5 យប់​ថ្ងៃ​ទី ៥ កុម្ភៈ

ភ្នំពេញ:  អ្នក​ប្រដាល់​ឈ្មោះ ខុន ឆៃ​ណង ក្លឹប​សឹង្ហ​កីឡា ប្រើ​កណ្តប់​ដៃ​ផ្តួល ឡុង វិចិត្រ ក្លឹប​សាលវ័ន្ត​កីឡា​សន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៣ ។​
    ​ពួកគេ​ប្រកួត​គ្នា​នៅ​យប់​ថ្ងៃ​ទី ៥ កុម្ភៈ លើ​សង្វៀន TV5 ភូមិ​ព្រែក​ថ្លឹង ។ ស្ថានភាព​នៃ​ការប្រកួត​ដំបូង​គ្មាន​នរណា​លើ​នរណា​ឡើយ​ទោះបី វិចិត្រ ល្អ​ជង្គង់​ក៏ពិតមែន តែ ឆៃ​ណង ព្យាយាម​ប្តួល​ដោយ​មិន​ឲ្យ វិចិត្រ ចូល​មក​កៀក​ខ្លួន​បាន ។​

    ​អាជ្ញាកណ្តាល​បញ្ឈប់​មិន​ឲ្យ​ប្រកួត​បន្ត​ដោយ ខុន ឆៃ​ណង ឈ្នះ ឡុង វិចិត្រ នៅ​ទឹក​ទី​៣ តែម្តង ។ គួរបញ្ជាក់​ថា អ្នក​ប្រដាល់​ទាំង​២ រូប​នេះ​ពុំ​ធ្លាប់​ជួប​ប្រកួត​គ្នា​ពី​មុន​ឡើយ ។​
    ​ផល សោភ័ណ្ឌ ក្លឹប​តាឡី​ដំរី​មាន​រិទ្ធ ប្រកួត​ឈ្នះ វៀត ប៊ុនឌឿន ក្លឹប​កងយោធពល​ខេមរភូមិន្ទ ដោយ​ពិន្ទុ​ដាច់ ។ ក្នុង​ការប្រកួត​នេះ សោភ័ណ្ឌ មានប្រៀប​លើ ប៊ុនឌឿន តាំង​ពី​ទឹក​ទី​១ ម្ល៉េះ ។ តាមពិត​អ្នក​ប្រដាល់​ទាំង ២​រូប​នេះ​ចិត្តធំ និង​មាន​ស្ទីល​វ៉ៃ​ប្រហាក់ប្រហែល​គ្នា​តែ ប៊ុនឌឿន ចាញ់​កំពស់ សោភ័ណ្ឌ ។​

    ​៥​ទឹក ប៊ុនឌឿន ដកថយ និង​ការពារ​ច្រើន​ជាង​វាយលុក ។ បន្ទាប់​ពី​ប្រកួត​ពេញ​ទាំង​៥​ទឹក នោះ ផល សោភ័ណ្ឌ ឈ្នះ​ពិន្ទុ វៀក ប៊ុនឌឿន ដាច់​តែម្តង ។​
    ​គេ​នៅ​ចាំបាន​ថា កាលពី​ថ្ងៃ​ទី ២២ មករា កន្លង​មក ឯម វុត្ថា ក្លឹប​គ្រុឌ​មានជ័យ ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ សុខ សុវណ្ណ ក្លឹប​ខេត្តកោះកុង ។​

    ​សំរាប់​ការប្រកួត​លើក​នេះ វុត្ថា វ៉ៃ​បាន​យ៉ាង​ល្អ​ជង្គង់ និង​កែង​របស់ វុត្ថា ធ្វើឲ្យ សុវណ្ណ មិន​ហ៊ាន​សំរុកចូល​ទាំង​ទទឹងទិស​ឡើយ ។ សុវណ្ណ​ដែល​ពូកែ​កណ្តាប់ដៃ​នោះ កណ្តាប់ដៃ​គេ​វាយ​ចេញ​មិនសូវ​រួច​ទេ តែ សុវណ្ណ ​ទាត់​ចេញ​ល្អ ។​
    ​មក​ដល់​ទឹក​ទី​៥ អ្នក​ប្រដាល់​ទាំង ២​រូប​នេះ​ព្យាយាម​វាយ​សង្គ្រប់​លើ​គ្នា​ទៅវិញទៅមក​ដើម្បី​ជ័យជំនះ ។​
    ​ចប់​ទឹក​ទី​៥ ឯម វុត្ថា ឈ្នះ​ពិន្ទុ សុខ សុវណ្ណ ទាំង​ទ្រមខ្លួន​ដូចគ្នា ។​

    ​ចំពោះ​ការប្រកួត​រវាង​យឹម ឌៀប ក្លឹប​ក្រសួងការពារជាតិ ប្រកួត​ជា​មួយ ពេជ្រ អា​រុណ ក្លឹប​បង្ក្រាប​គ្រឿងញៀន​វិញ​នោះ អា​រុណ បាន​ជ័យជំនះ នៅ​ទឹក​ទី​៤ ដោយសារតែ យឹម ឌៀប មាន​បញ្ហា​ដៃស្តាំ ព្រោះ​អា​រុណទា​ត់​ចំ​ជាច្រើន​ជើង ។​
    ​យឹម ឌៀប ព្យាយម​ប្រើ​កណ្តាប់ដៃ​វាយប្រហារ អា​រុណ តែ អា​រុណ ដែល​មាន​មុខ​ស្វិត​នោះ​បាន​ច្រាស​សង​វិញ​ព្រមទាំង​ប្រើ​ជើង​ទាត់​សន្ធាប់​ឯ យឹម ឌៀប យកដៃ​រង​ទើប​មាន​បញ្ហា​បែប​នេះ ៕


Filed Under
: , ,