ទាហានសៀមសុំចូលមកបោះជំរុំមួយយប់នៅប្រាសាទតាក្របី តែកងទ័ពកម្ពុជាមិនអនុញ្ញាត
lookandcomment
|
Monday, February 8, 2010
|
ផ្កាយពីរទាហានសៀមបានដាក់សំណើរមកកាន់កងទព័កម្ពុជាដើម្បីសុំចូល មកបោះជំរុំស្នាក់នៅប្រាសាទតាក្របីដែលកំពុងមានជម្លោះមួយយប់ តែសំណើរនេះត្រូវបានភាគីកម្ពុជាបដិសេធ ។សេចក្តីរាយការណ៍ពីតំបន់ព្រំដែននៃប្រាសាទតាក្របីបានឲ្យដឹងនៅវេលា ម៉ោង១១ព្រឹកថ្ងៃទី៧ កុម្ភៈនេះថា នៅថ្ងៃនេះ (៧ កុម្ភៈ) ផ្កាយពីរទាហានសៀមបានស្នើមកកម្ពុជា ដើម្បីចូលមកបោះជំរុំសំរាកនៅប្រាសាទតាក្របីមួយយប់ ។ ប៉ុន្តែសំណីរនេះកងទ័ពកម្ពុជាបានបដិសេធ ។ រហូតមកដល់ពេលនេះទាហានសៀមពុំទាន់បានចូលមកកាន់តំបន់ប្រាសាទនេះ នៅឡើយទេ ។ ចំណែកកងទ័ពកម្ពុជាបានប្រុងជើងការសំរាប់ការប៉ុនប៉ងរបស់ទាហានសៀម នេះរួចហើយ ដោយបញ្ជូនកំលាំងទៅកាន់ទីនោះតាមរយៈជណ្តើររ៉តដែលទើបនឹងធ្វើរួច ។
បា្រសាទតាក្របីស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ ៕
Filed Under:
នយោបាយ